នារីៗនាំគ្នាច្រណែននឹងតួឯកស្រីក្នុងរឿង My Dear Donovan!! លោក Lukevoyage សម្តែងឈុតរ៉ូមែនទិកក្តៅសាច់អស់ពីសមត្ថភាព!
បានក្លាយជារឿងដែលអង្រួនចិត្តរបស់អ្នកទស្សនាបានយ៉ាងជោគជ័យមួយទៀតសម្រាប់រឿង “My Dear Donovan” ដែលមានលោក Lukevoyage ជាតួឯកប្រុស។ នៅក្នុងរឿងថ្មីនេះហ្វែនៗបានឃើញតារាប្រុសក្នុងដួងចិត្តសម្តែងឈុតឆាកដែលមិនធ្លាប់ធ្វើពីមុនជាច្រើន ដោយមានឆាកខ្លះសាហាវដល់ថ្នាក់អ្នកគាំទ្រនាំគ្នាផុសប្រាប់ថាចង់ធ្វើជាតួឯកស្រី។
វគ្គទី៩ដែលបានចាក់បញ្ចាំងម្សិលមិញនេះចាត់ទុកជាឆាកក្តៅសាច់បំផុតរបស់រឿង តួឯកប្រុសតួឯកស្រីកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គ្នានិងគ្នាជាខ្លាំង រហូតមានរាត្រីដ៏សែនរ៉ូមែនទិកជាមួយគ្នា។ វាជាឆាកស្និទ្ធស្នាលដែលយូហើយលំអិតខ្លាំងណាស់ ធ្វើអោយចិត្តរបស់អ្នកទស្សនាពុះកញ្ជ្រោលតាមលោក Lukevoyage យ៉ាងសន្ធោសន្ធៅ។
នេះចាត់ទុកជាថ្វីដៃសម្តែងមួយលំដាប់ទៀតរបស់តារាប្រុសកូនកាត់ដែលទើបព្រលូកក្នុងវិស័យសិល្ប:ថៃមួយរូបនេះ គាត់សម្តែងបានយ៉ាងល្អ ទាំងដែលមិនធ្លាប់ថតឈុតឆាកគលើគ្រែបែបនេះឡើយ។ សម្រាប់ហ្វែនៗដែលជក់ចិត្តកុំទាន់ទៅណា ព្រោះនៅមានទៀត លោក Lukevoyage មានថតវគ្គផ្អែមល្ហែមជាងនេះទៀត!
អត្ថបទដោយ សា