ចង់អួតត្រង់នេះសោះ! Margie ផុសរូបភាពបង្អួតម៉ូតសក់ថ្មីតែបែរជាម៉ូតអាវនេះទាក់ទាញអ្នកមើលខុសកន្លែង! មានវីដេអូ

ថ្វីត្បិតជាក្លាយជាអ្នកម៉ាក់កូន 2 ហើយក្ដីតែ Margie Rasri ក៏នៅតែគ្រងតំណែងជាម៉ាក់ៗក្មេងជាងវ័យបានមករហូត ជាពិសេសក្នុងរយៈពេលក្រោយៗមកនេះ Margie ជាមួយម៉ូតសក់ខ្លីហើយសំពោងតិចៗតែស្អាតខ្លាំងណាស់ ម៉ូតថ្មីហើយពណ៌ក៏ថ្មីដែរ ឃើញហើយត្រូវតែអោយបេះដូងចា ព្រោះតែភាពស្អាតប្លែកភ្នែកនេះឯង

យ៉ាងជាក់ស្ដែង Margie ទើបតែចេញមកផុសរូបភាពស្អាតៗនៅក្នុង IG ជាច្រើនសន្លឹក ជាមួយរូបភាពដំបូងដែលឃើញទាំងម៉ូតសក់ហើយនិងស្ទាយថតរូបមើលមកកាមេរ៉ា ម៉ាក់ៗដែលថាស្អាតហើយ ប៉ុន្ដែរូបបន្ដមកទៀតដល់ថ្នាក់ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ខុសកន្លែង ហើយបន្ថែមដោយភាពស៊ិចស៊ីរបស់អ្នកម៉ាក់កូនពីរ ដែលពាក់អាវពណ៌សរឆែកទ្រូង

After Footer (Active) - damrei Mr1 Zone2

យូរៗទើបបានឃើញភាពស៊ិចស៊ីរបស់ Margie យ៉ាងពេញទំហឹង ធ្វើអោយគ្រប់គ្នាប្រញាប់ចូលមកខមិនជាច្រើនភ្លាមៗ សុទ្ធតែប្រាប់ថាស្អាតទាំងអស់

អត្ថបទដោយ : នីត្តា