កញ្ញា bow_maylada ក្លាយជាតារាចម្រៀងជាលើកដំបូង!! ១៩ ខែកញ្ញានេះហ្វែនៗនឹងបានស្តាប់ចម្រៀងរបស់តារាស្រី!

តាំងពីសម្រេចចិត្តចុះកុងត្រាធ្វើជាតារាស្រីអោយផ្ទះថ្មីបុស្តិ៍លេខ៣កញ្ញា bow_maylada ទទួលបានការងារសម្តែងរឿងជាមួយតួឯកប្រុសកំពូលៗរបស់ស្ថានីយ៍ ទទួលបានការងារជា Presenter តម្លៃរាប់រយលានបានជាច្រើនសន្ធឺកសន្ធាប់ ហើយចុងក្រោយនេះតារាស្រីឆ្លៀតពេលទៅបំលែងខ្លួនអោយក្លាយជាតារាចម្រៀងទៀត។
កញ្ញា bow_maylada មានឧកាសបានរួមការងារជាមួយអ្នកផលិតចម្រៀងល្បីរបស់ប្រទេសថៃលោក LIPTA ហើយបានរួមគ្នាបង្កើតចម្រៀងថ្មីមួយមានចំណងជើងថា “แฟนผมน่ารัก (CUTE)” ត្រៀមចេញអោយទស្សនានិងស្តាប់នៅថ្ងៃទី ១៩ ខែកញ្ញាខាងមុខនេះ។
មុនពេលដល់ថ្ងៃចេញចម្រៀងតារាស្រីរបស់យើងបានត្រៀមរបស់ថ្មីៗច្រើនណាស់សម្រាប់ហ្វែនៗរបស់នាង ដូចជានៅថ្ងៃទី ១២ កញ្ញា bow_maylada នឹងបញ្ចេញ Teaser បទចម្រៀងអោយមើលខ្លះៗ ហើយនៅថ្ងៃទី​ ១៥ ទស្សនិកជននឹងបានឃើញរូបភាពខ្យូតរបស់តារាស្រីដែលតុបតែងខ្លួននៅក្នុងចម្រៀងដែលត្រៀមចេញក្នុងពេលឆាប់ៗនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា