គ្រោះថ្នាក់ខ្លាំងណាស់ Poom Phuripan សម្តែងចូលតួហើយចេញមិនរួច ក្លាយជាមនុស្សដែលមានចរិកលក្ខណ:គួរអោយខ្លាចដូចក្នុងរឿង!

កំពុងក្លាយជាតារាសម្តែងប្រុសដែលចាស់ទុំនៅក្នុងវិស័យសិល្ប: និងទស្សនិកជនទូទាំងប្រទេសកំពុងចាប់អារម្មណ៍ជាខ្លាំងសម្រាប់លោក Poom Phuripan ដែលមានគ្រប់ទាំងរូបរាងលក្ខណ:សម្បត្តិខាងក្រៅ និងសមត្ថភាពសម្តែង។ ចុងក្រោយគួរអោយអាណិតខ្លាំងណាស់សម្តែងជាតួអង្គកាចសាហាវហើយតារាប្រុសមិនអាចចេញមកវិញបានក្រោយពេលរឿងចង់ ត្រូវនាំទៅមន្ទីពេទ្យភ្លាមៗ។
នៅក្នុងរឿង “ศีรษะมาร 2022” ប្រុសសង្ហារ Poom Phuripan សម្តែងជាតួអង្គដែលសាហាវយោងខ្នងមិនខ្លាចមិនរអាឈាមសូម្បីបន្តិច។ តារាប្រុសសម្តែងបានល្អ សមតាមតម្រូវការរបស់អ្នកដឹកនាំរឿង ហើយក៏បានធ្វើអោយអ្នកទស្សនាជក់ចិត្ត ពេញចិត្ត និងគាំទ្រគាត់កាន់តែខ្លាំងជាងមុន។
ប៉ុន្តែជាអកុសលក្រោយពេលសម្តែងរឿងចប់លោក Poom Phuripan មិនអាចយកតួអង្គនោះចេញមកវិញបានដែលមានន័យថាគាត់បានក្លាយជាមនុស្សដែលមានការគិតសាហាវ និងអាកប្បកិរិយាគួរអោយខ្លាចដូចនៅក្នុងរឿង។ ក្រុមការងារ និងគ្រួសារបារម្មណ៍ជាខ្លាំងដោយប្រញ៉ាប់បញ្ជូនតារាប្រុសទៅរកអ្នកជំនាញចិត្តសាស្រ្តដើម្បីជួយយកវិញាណកំណាចនោះចេញ។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា