វីវហើយ!! ម៉ែ aff_taksaorn ត្រូវអ្នកដឹកនាំ annethong កាត់ដាក់ខ្លាំងជាង យ៉ាយ៉ា-ម៉ារីអូ រហូតត្រូវធ្វើភ្នែកលស្លឺ!
បន្ទាប់ពីរឿង “คือเธอ” ទទួលបានជោគជ័យខ្លាំងទស្សនិកទូទាំងប្រទេសថៃបានដឹងថាអ្នកដឹកនាំរឿង annethong តឹងរឹងនិងយកចិត្តទុកដាក់ចំពោះការងាររបស់នាងកម្រិតណា ដោយសាទាំងយ៉ាយ៉ា ទាំងម៉ារីអូដែលជាតួឯកនិយាយដូចគ្នាថាអ្នកដឹកនាំរឿងហ្មត់ចត់ហើយតែងតែហៅពួកគេទៅជជែកបន្ថែមដើម្បីធ្វើអោយគ្រប់យ៉ាងកាន់តែប្រសើរជាងមុន។
ឥឡូវនេះភាពតឹងរឹង ច្បាប់សម្តែង និងខមមិនដើម្បីការអភិវឌ្ឍន៍ទាំងអស់នោះបានធ្លាក់មកលើតួឯកស្រីជើងចាស់ aff_taksaorn ដែលត្រូវមកសម្តែងរឿង #แค้น #NobodysHappyIfImNot ហើយ។ អ្នកដឹកនាំរឿង annethong និយាយដោយខ្លួនឯងថាពេលនេះកញ្ញា aff កំពុងជួបនូវគ្រោះមហន្តរាយពីព្រោះនាងជាមនុស្សសុភាពរាបសា ហើយរឿងថ្មីនាងត្រូវសម្តែងជាមនុស្សដែលមិនមែនជានាងពេលនេះ ដូចច្នេះនាងនាងហៅតារាស្រីមកជួបច្រើនដងណាស់។
កញ្ញា annethong សុំអោយនាងផ្លាស់ប្តូរសូម្បីវិធីដើរ អង្គុយ និយាយស្តី ហ្វឹកហាត់ខ្លាំងរហូតថ្ងៃខ្លះកញ្ញា aff ទៅលែងរួចហើយធ្វើភ្នែកស្លឺសំឡឹងទៅលើទាំងហត់នឿយ។ អាចនិយាយបានថាតួឯកដែលត្រូវមកសម្តែងរឿងអោយអ្នកដឹកនាំរឿងម្នាក់នេះតែងតែជួបរឿងដូចគ្នា គ្រប់គ្នាត្រូវពង្រឹងបង្វិកខ្លួនឯងអោយក្លាយជាតារាប្រុសស្រីដែលមានសមត្ថភាពខ្លាំងជាងមុន។
អត្ថបទដោយ សា