បើកទ្រព្យសម្បត្តិដែលតារាស្រី “តែងម៉ូ” បន្សល់ទុកអោយអ្នកម្តាយជាទីនឹករលឹកបុណ្យគុណ!

បានដើរមកដល់ចុងបញ្ចប់ហើយសម្រាប់រឿងក្តីតារាស្រីធ្លាក់ពីលើទូកចូលទឹកទន្លេបាត់បង់ជិវិតភ្លាមៗកាលពីខែកុម្ភ:ឆ្នាំ២០២២ ដោយតុលាការបានសរុបថាវាជារឿងឧបទហេតុម្តាយរបស់ជនរងគ្រោះនឹងទទួលបានប្រាក់សងជម្ងឺចិត្តចំនួន 9.2 លានបាត។

ថ្មីៗនេះនៅក្នុងកម្មវិធី “แฉ” ពិធីករប្រុសឈ្មោះមុតដាំបាននាំយករឿងដ៏គួរអោយសោលស្តាយនេះមកចែករំលែក ហើយបានបើកបង្ហាញពីទ្រព្យសម្បត្តិដែលត្រូវធ្លាក់លើដៃម្តាយរបស់តារាស្រីអោយទស្សនិកជនបានស្តាប់។ កញ្ញា តែងម៉ូ មានរថយន្តដែលទើបតែទិញ ហើយផ្ទះថ្មីដែលទើបតែបង់រំលោះរួចរាល់បន្សល់ទុកអោយអ្នកម៉ែ ដែលជាជនរងគ្រោះតែម្នាក់គត់នៅក្នុងរឿងក្តី។
ម៉ែទទួលបានវាទាំងអស់នោះសុទ្ធៗស្រស់ៗដោយមិនចាំបាច់ធ្វើអ្វី ហើយបានជិះឡានកូនស្រីទៅសាលាក្តីបញ្ចប់រឿងក្តីកាលពីម្សិលមិញទៀតផង។ មើលទៅអ្នកម៉ែធ្វើចិត្តបានហើយ គាត់អាចញញឺមប៉ព្រឹម អោយសម្ភាសន៍ដោយសំណើចយ៉ាងសប្បាយរីករាយ។

អត្ថបទដោយ សា