Happy Anniversary!! កញ្ញា kimmy_kimberley បោះត្រាសម្តែងភាពជាម្ចាស់កម្មសិទ្ធនៅលើដៃរបស់លោក mark_prin!

តាំងពីថ្ងៃដំបូងរហូតមកទល់ពេលនេះក្តីស្រលាញ់រវាងលោក mark_prin​ និងតារាស្រី kimmy_kimberley នៅដដែលមិនប្រែប្រួលសូម្បីបន្តិច ហើយមួយរយ:ចុងក្រោយនេះពួកគេកាន់តែផ្អែមដាក់គ្នាបន្ថែមទៀត។ បន្ទាប់ពីរវល់ថតរឿងនៅតាមខេត្ត និងក្រៅប្រទេសថ្ងៃនេះលលកញីឈ្មោលមួយគូនេះបានត្រឡប់មកជួបជុំនាំគ្នាឆ្លងថ្ងៃគម្រប់ ៩ ឆ្នាំនៃសេចក្តីស្រលាញ់។
ក្នុងថ្ងៃដ៏ពិសេសនេះតារាប្រុសបានផុសវីដេអូខ្លួននិងគូដណ្តឹងចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “@kimmy_kimberley 22/🤍9/2022💍🏠” ចំណែកកញ្ញា kimmy_kimberley វិញបានផុសរូបបង្ហាញបរិយាកាសរ៉ូមែនទិកតែពីរនាក់ហើយបានសសេរសាថា “Happy IX my Fiancé..🤍22.09.2022″។
ដោយមានរូបមួយសន្លឹកដែលតារាស្រីបានថើបហើយបន្សល់ស្មានក្រែមលាបមាត់នៅលើដៃរបស់លោក mark_prin​ ដើម្បីអោយសញ្ញាថាម្នាក់នេះជារបស់នាងតែម្នាក់គត់។ ឃើញហើយមិត្តភក្តិនៅក្នុងវិស័យសិល្ប:នាំគ្នាចូលខមមិនរូបបេះដូង 😍😍😍 🎀 បញ្ជាក់ថាពួកគេសមគ្នាហើយគួរអោយស្រលាញ់ខ្លាំងយ៉ាងច្រើនកុះករ។


អត្ថបទដោយ សា