ឆេះដុំ!! អ្នកដឹកនាំរឿង annethong ផុសថារីករាយនឹងអោយ pat_napapa មកទះកំផ្លៀងខ្លួន!

បានធ្វើអោយទស្សនិកជនសង្ស័យជាខ្លាំងចំពោះផុសរបស់អ្នកដឹកនាំរឿង annethong ដែលទើបតែបានផុសមួយម៉ោងមុននេះ។ ដូចមិនគួរអោយជឿថានាងនិងតារាសម្តែងស្រីរាងតូច pat_napapa មានរឿងជាមួយគ្នាធ្ងន់ធ្ងរដល់ថ្នាក់ទះតប់!
តារាស្រី annethong ផុសរូបវាយតប់ជាច្រើនសន្លឺកចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “អ្នកជំនាញទះលំដាប់មកបង្ហាញវត្តមាន!… រីករាយដែលត្រូវ Sis ទះណាចាស់ 😂👏👏👏 @pat_napapa”។ រីឯតារាស្រី pat_napapa ក៏បានស្រ្គីនសត់ (Screenshot) ផុសរបស់តារាស្រីជើងចាស់មកផុសក្នុងអ៊ិនស្តាក្រាមរបស់ខ្លួនថែសសេរសាថា “យប់នេះជួបគ្នា @annethong!” ។
ទោះបីវាជាឈុតឆាកទះគ្នារវាងតារាសម្តែងស្រីរបស់រឿង #ซุปตาร์2550 #suptar2550 ក៏ដោយសិល្ប:ករសិល្ប:ការិនីរបស់ប្រទេសថៃឃើញរូបទាំងអស់នោះហើយស្លុតចិត្តខ្លាំងណាស់ មិននឹកស្មានថាកញ្ញា pat_napapa ហ៊ានសម្តែងជាតួអង្គទះ រាជនី annethong បែបនេះសោះ។

អត្ថបទដោយ សា