តារាស្រី yardthip ចេញមុខអោយសម្ភាសន៍អំពី Pinkysavika ជាលើកដំបូង!! តើ “ផិងគី” ជាអ្នកណែនាំស្វាមីអោយនាងមែនទេ?

ជួបដ្រាម៉ាច្រើនរាប់មិនអស់ទេសម្រាប់តារាស្រី yardthip មិត្តស្និទ្ធស្នាលរបស់កញ្ញា pinkysavika ដែលត្រូវសង្គមរិះគន់ជាខ្លាំងព្រោះបាត់មុខឈឺងក្រោយពេលមិត្តភក្តិត្រូវគេចាប់ឃុំឃាំង។ ប្រជាជនរិះគន់ច្រើន បង្កើតប្រធានបទក្នុងបណ្តាញសង្គមច្រើនរហូតអ្នកនាង យ៉ាត ត្រូវចេញមុខមកអះអាងនៅក្នុងកម្មវិធីល្បីដោយខ្លួនឯង។
នៅក្នុងកម្មវិធី “แฉ ថ្ងៃទី 22 នេះ” តារាស្រីបាននិយាយច្រើនរឿងណាស់ ចាប់ផ្តើមពីទំនាក់ទំនងជាកញ្ញា​ pinkysavika ថានាងដឹងរឿងនៅថ្ងៃដែលមានពត៌មាន ហើយបន្ទាប់ពីមានរឿងនាងព្យាយាមសសេរសំបុត្រផ្ញើរទៅកាន់មិត្តភក្តិតាមក្បួនខ្នាតរបស់មន្ទីឃុំឃាំរហូតប៉ុន្តែមិនទាន់ទទួលបានសំបុត្រត្រឡប់មកវិញឡើយ។ លើសពីនេះទៅទៀតនាងបានទាក់ទងសុំអាប់ដេត សុខទុក្ខពីអ្នកដែលមានសិទ្ធចូលទៅសួរ pinkysavika តែមិនអាចនិយាយបានទេថាពេលនេះមិត្តភក្តិសុខទុក្ខយ៉ាងណា។
បន្តដោយរឿងដែលគេផុសថានាងស្គាល់ស្វាមីមហាសេដ្ឋីព្រោះ pinkysavika ជាអ្នកណែនាំ ដែលមានន័យថាស្វាមីរបស់នាងក៏អាចពាក់ព័ន្ធជាមួយរឿងក្តី Forex 3D។ តារាស្រីបានឆ្លើយមិនមែនទេនាងស្គាល់ស្វាមីព្រោះមិត្តភក្តិក្រៅវិស័យសិល្ប:ម្នាក់ទៀត ពត៌មាននោះមិនពិតទេ។ ចំពោះរឿងដែលគ្រួសាររបស់ទិញខុនដូពី មេខ្លោង Forex 3D នាងទទួលស្គាល់ថាបានទិញមែន ប៉ុន្តែទិញគ្រប់យ៉ាងត្រឹមត្រូវតាមច្បាប់ ហើយទិញមុនពេលម្នាក់នោះជាប់ជាអ្នកទោសទៀត។

អត្ថបទដោយ សា