លួងភ្លាម!! លោក Mark_prin បានធ្វើអោយគូដណ្តឹងអន់ចិត្តក្នុងថ្ងៃខួបគម្រប់ ៩ ឆ្នាំនៃស្នេហា!

កាលពីយប់មិញនេះទស្សនិកជនបានឃើញភាពផ្អែមល្ហែមរបស់តារាសម្តែងប្រុស mark_prin និងតារាស្រី kimmy_kimberley យ៉ាងពេញភ្នែក។ ហ្វែនៗឃើញហើយឈាមហូតាមច្រមុះតែម្តងឆ្នាំនេះ ដោយសារអ្នកទាំងពីរនាំគ្នាឆ្លងកម្មវិធី 9th Anniversary យ៉ាងរ៉ូមែនទិក មានទាំងការបន្សល់ស្មាមថើបនៅលើរាងកាយរបស់គ្នាទៀតផង !
ប៉ុន្តែពីក្រោយរូបភាពនិងបរិយាយកាសដ៏សែនវិសេសវិសាលនោះកញ្ញា kimmy_kimberley និយាយនៅក្នុងកម្មវិធីបួងសួងថតរឿងថ្មីថាលោកម៉ាកមិនធ្វើរឿងមួយនេះអោយនាងសោះឡើយ។ ក្នុងថ្ងៃគម្រប់ខួបតារាស្រិខិតខំស្ងែងរករូបភាពតម្លៃថ្លៃដែលគូដណ្តឹងចង់បានមកធ្វើជាកាដូ តែខាងប្រុសវិញមិនបានត្រៀមអ្វីអោយនាងឡើយ។
តារាស្រីនិយាយថា ៩ ហើយឆ្នាំណោះ លែងមានអីអោយហើយសូម្បីផ្កាក៏មួយបាច់ក៏គ្មានដែលឆ្នាំំនេះ (និយាយហើយសើច) ហើយនៅពេលអ្នកកាសែតសួរថាអានេះចង់អោយ mark_prin លឺទេ កញ្ញា kimmy_kimberley ឆ្លើយថាលឺក៏ល្អណា ហាសហា។

អត្ថបទដោយ សា