Nychaa អោយប្រាប់ពីស្ថានភាពបច្ចុប្បន្នរបស់មិត្តប្រុស Mootono29!!

ថ្មីៗនេះតារាចម្រៀងប្រុស mootono29 បានធ្វើអោយទស្សនិកជននិងក្រុមការងារព្រួយបារម្មណ៍ជាខ្លាំង ដោយសាគាត់ធ្វើការងាររាល់ថ្ងៃហួសកំលាំងរហូតបាត់ស្មារតីត្រូវបញ្ជូនទៅមន្ទីពេទ្យទាំងកណ្តាលយប់។ បាត់ដំណឹងរហូតដល់ថ្ងៃនេះ តារាស្រី Nychaa បានផ្តល់ដំណឹងពីសុខទុក្ខរបស់មិត្តប្រុសជាលើកដំបូង!
នៅក្នុងកម្មវិធីបួងសួងមុនចុះថតរឿងថ្មីតារាស្រីបានអោយសម្ភាសន៍ថា ជម្ងឺដែលបណ្តាលអោយតារាប្រុសត្រូវចូលមន្ទីពេទ្យគឺជម្ងឺក្រពះ និងឡើងកំដៅក្នុងខ្លួន កើតឡើងដោយសាគេងមិនគ្រប់គ្នា ប្រើប្រាស់សំលេងច្រើនជ្រុល (លេង Concert ជាប់ៗគ្នាច្រើនខេត្ត)។ ពេលនេះលោក mootono29ជាសះស្បើយហើយក៏កំពុងធ្វើដំណើរទៅខេត្ត ខុនកែនដើម្បីបន្តបេសកកម្មរបស់គាត់។
ចុងក្រោយកញ្ញា Nychaa ជួយផ្សព្វផ្សាយអំពាវនាវទស្សនិកជនទាំងអស់អោយជួយគាំទ្រក្រុមការងាររបស់មិត្តប្រុស និងសុំអោយជួយឧបត្ថម្ភអោយគម្រោងជួយជីវិតសត្វសមុទ្ររបស់លោក mootono29 អោយបានច្រើនៗផង ព្រោះតារាប្រុសយកចិត្តទុកដាក់ហើយខិតខំអស់ពីកំលាំងកាយចិត្តដើម្បីបានជួយសង្គម។

អត្ថបទដោយ សា