៥០ ឆ្នាំកើតមានម្តង!! មិនមាននរណានឹកស្មានដល់ឡើយ លោក Kane ព្រមចេញតាមកម្មវិធីទូរទស្សន៍ជាលើកដំបូងបំផុតក្នុងជីវិត!

កាលពីយប់មិញនេះអ្នកនៅក្នុងវិស័យសិល្ប:ថៃភ្ញាក់ផ្អើលជាខ្លាំងដែលបានឃើញកំពូលតួឯកប្រុសចេញមុខមកច្រៀងនៅក្នុងកម្មវិធី The Wall Song Thailand ទាំងដែលពេញមួយជីវិតគាត់មិនដែលទទួលធ្វើជាភ្ញៀវកិត្តិយសអោយកម្មវិធីទូរទស្សន៍ណាមួយឡើយ។
តារាទាំងអស់នៅក្នុងកម្មវិធីភ្ញាក់ផ្អើល លោតពីលើកៅអីនៅពេលដែលបានដឹងថាអ្នកនៅពីក្រោយជញ្ជាំងនោះជាលោក Kane Theerakdetch។ មិនមាននរណាជឿឡើយថាក្រុមការងាររបស់កម្មវិធីល្បីនេះអូសទាញតារា Superstar ជើងចាស់មួយរូបនេះអោយមកចូលរួមបាន។
លោក Kane Theerakdetch ព្រមធ្វើលើកនេះគឺដើម្បីតារារាមប្អូនដែលគាត់ចូលចិត្ត គាត់ចង់ស្គាល់ចង់ជួបហើយចង់សន្ទនាជាមួយកំលោះរូបនេះជាយូមកហើយប៉ុន្តែមិនដែលបានមានឧកាសបានជួបសោះ។ អាចនិយាយបានថា surprise ហួសពី surprise ហើយលើកនេះ ហ្វែនៗនិងមិត្តភក្តិតារាៗនាំគ្នាផុសនិយាយដល់គាត់គ្រប់គ្នា បង្ហាញភ្ញាក់ផ្អើលគ្រប់គ្នា។

អត្ថបទដោយ សា