អស់ស្ទះ!! អ្នកដឹកនាំរឿងលំដាប់ប្រទេសព្រមធ្វើរឿងដែលខ្លួនមិនធ្លាប់ធ្វើ ដើម្បីតាម bbrightvc អោយសម្តែងរឿងអោយ!

កំពុងក្លាយជាគោលដៅរបស់វិស័យសិល្ប:សម្តែង ចម្រៀង ការផ្សព្វផ្សាយ និងវិស័យបង្ហាញម៉ូតទាំងនៅក្នុងប្រទេសថៃ និងក្រៅប្រទេសជាខ្លាំងសម្រាប់លោក bbrightvc តារាប្រុសដែលមានចំនួនអ្នកតាមដានច្រើនជាងគេបំផុតនៅក្នុងអ៊ិនស្តាក្រាម។
តារាប្រុសការងារច្រើនពេញតារារាល់ខែរាល់ឆ្នាំ ដែលធ្វើអោយអ្នកដឹកនាំរឿងមួយចំនួនមិនអាចជួបជជែក ឬហៅគាត់អោយមករួមការងារជាមួយភ្លាមៗបានឡើយ។ ចុងក្រោយលោក bbrightvc ទទួលបានឧកាស និង Surprise ពិសេសបំផុតពីសិស្សច្បង Super Star ដែលចង់ស្គាល់ ចង់ហៅគាត់អោយសម្តែងរឿងអោយ។
ម្សិលមិញនេះលោក Kane Theeradetch អ្នកដឹកនាំរឿងភាគ និងខ្សែរភាពយន្តល្បីបានចេញមុខច្រៀងជាលើកដំបូងរបសជីវិតដើម្បីបានជួប bbrightvc ហើយបានអញ្ជើញគាត់អោយចូលរួមលេងរឿងនាពេលអនាគត។ ចាត់ទុកជារឿងកម្របំផុតដែលសិល្ប:កររាមប្អូនបានទទួលឧកាស ហើយបានឃើញកំពូលតារាជើងចាស់ធ្វើសកម្មភាពទាំងអស់នេះដាក់ខ្លួន។

អត្ថបទដោយ សា