ហាក…! តាមពិត Nine-Baifern ទៅប្រទេសអ៊ីតាលីដូចគ្នា ទៅតំបន់តែមួយ ហើយចូលរួមកម្មវិធីដូចគ្នាសោះ!

មិត្តអ្នកអានប្រហែលជាបានឃើញហើយថាពីរថ្ងៃនេះអ្នកហ្វែនៗនាំគ្នាគាំទ្រគូជីនថ្មី Yuyum-Baifern ជាកំហុកដោយសារទាំងពីនាក់បានធ្វើដំណើរទៅចូលរួមកម្មវិធីដូចគ្នានៅប្រទេសអ៊ីតាលី អង្គុយជិតគ្នាធ្វើអោយមានទិដ្ឋភាពគួរអោយស្រលាញ់មួយចំនួនកើតមានឡើងនៅក្នុងបណ្តាញសង្គម។
ប៉ុន្តែទាំងអស់គ្នាមិនបានសង្កេតថាតាមពិតទៅលោក naphat_nine ពេលនេះក៏កំពុងនៅប្រទេសអ៊ីតាលី នៅក្នុងតំបន់ដែលកញ្ញា Baifern កំពុងស្ថិតនៅឡើយ។ តើតារាប្រុសស្រីធ្វើដំណើរទៅជាមួយគ្នាឬយ៉ាងណា?
ចាប់តាំងពីថ្ងៃ check-in ព្រលានយន្តហោះ រហូតដល់ប្រទេសគោលដៅតារាប្រុសស្រីមានផុសប្រាប់ពីទីតាំងរបស់ខ្លួនហើយដែលសុទ្ធជាទីតាំងតែមួយ (Milan – Italia) ហើយថែមផុសសសេរពីកម្មវិធី MILAN FASHION SHOW ដូចគ្នាទៀត។ ច្បាស់ណាស់ថាទាំងពីរនាក់កំពុងនៅក្នុងដំណើរកំសាន្ត + ការងារដូគ្នា ប៉ុន្តែគ្រាន់តែមិនទាន់មានរូបភាពគូមកបង្ហោះអោយហ្វែនៗគូជីន Nine-Baifern បានសប្បាយចិត្តតែប៉ុណ្ណោះ។

អត្ថបទដោយ សា