បែកខ្ទិះ ខ្សែរភាពយន្តថ្មីយកតារាស្រីបីនាក់មក ប្រដាល់រួមគ្នា!

កំពុងក្លាយជារឿងដែលធ្វើអោយអ្នកតាមដានពត៌មានសិល្ប:កំសាន្តនាំគ្នាអន្ទះសារចង់ទស្សនាក្នុងពេលឆាប់ៗ សម្រាប់ខ្សែរភាពរឿង “มะลิ” (Beautiful Fighter) ដែលយកតារាស្រីល្បីល្បាញដល់ទៅបីនាក់មកសម្តែងរួមគ្នាក្នុងនាមជានារីប្រដាល់។
តួឯកស្រីដែលនឹងចូលខ្លួនមកកន្ត្រាក់អារម្មណ៍របស់ទស្សនិកជនរួមមានតារាសម្តែងស្រី kimmy_kimberley, តួឯកស្រី Nychaa និង បវកញ្ញាពិភពលោក ᴀɴᴄʜɪʟᴇᴇ ꜱᴄᴏᴛᴛ-ᴋᴇᴍᴍɪꜱ។ តារាស្រីមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងបីរូបនេះនឹងចូលមកសម្តែងក្នងនាមជាកីឡាប្រដាល់ស្រី ដែលតស៊ូជីវិតចេញប្រកាល់ជាមួយកីឡាករផ្សេងៗទៀតរហូតទទួលបានជោគជ័យ។
ក្រុមការងារបានរៀបចំកម្មវិធីបួងសួងដើម្បីចាប់ផ្តើមចុះថតរួចរាល់ហើយថ្មីៗនេះ អ្នកដែលទន្ទឹមរងចាំនឹងបានទស្សនារឿង “มะลิ” (Beautiful Fighter) និងបែបបទថ្មីរបស់តារាស្រីនីមួយៗក្នុងពេលឆាប់ៗនេះតាមបណ្តាលរោងភាពយន្ត។

អត្ថបទដោយ សា