គីម – យ៉ាយ៉ា​ – ម៉ាគី ត្រូវដាក់ម៉ូគ្នារឿងនេះរាល់ឆ្នាំ ដោយសារមាន Anniversary ស្នេហាក្នុងខែតែមួយ!

មានចំណងមិត្តភាពរឺងមាំខ្លាំងណាស់សម្រាប់ក្រុមតារាស្រី kimmy_kimberley – urassayas – margie_rasri តួឯកល្បីល្បាញរបស់ប្រទេសថៃដែលចងសម្ព័ន្ធភាពជាមួយគ្នាក្នុងនាមជា​ BFF តាំងពីសម័យនៅក្មេងៗហើយបន្តរាប់អានជួយអាសារគ្នារហូតមកទល់សព្វថ្ងៃនេះ។
ពិសេសបំផុតនោះគឺតារាស្រីទាំងបីនាក់មានថ្ងៃគម្រប់ខួបនៃក្តីស្រលាញ់ជាមួយមិត្តប្រុស ជាមួយស្វាមីរបស់ខ្លួនក្នុងខែកញ្ញាដូចគ្នា ដែលបណ្តាលអោយត្រូវធ្វើរឿងនេះជាចាំបាច់មុនពេលខែកញ្ញាជិតឈានចូលមកដល់។
នៅក្នុងកម្មវិធីរបស់សាប៊ូ​ “ស៊ូហ្កឺប៊ូស៊ុ” កញ្ញា urassayas បានទម្លាយសកម្មភាពដែលនាងតែងតែធ្វើជាមួយមិត្តស្និទ្ធស្នាលបំផុតទាំងពីរនាក់ថា​ “យើងមានថ្ងៃ Anniversay ក្នុងខែតែមួយដូចច្នេះហើយត្រូវតែជួបនិយាយ ឬឆាតប្រាប់គ្នាថាខ្លួនស្លៀកឈុតមួយណា ដើម្បីកុំអោយពីរនាក់ទៀតជ្រើសយកឈុតដូច មិនអោយជាន់គ្នាជាដាច់ខាត” ។

អត្ថបទដោយ សា