Friend Zone ចប់ហើយ!! ថ្ងៃនេះកញ្ញា baifernbah ផុសរូបគូម្តង ចំនួនអ្នក Like ផ្ទុះដល់ខ្ទង់លាន!!

កំពុងក្លាយជាប្រធានបទដែលចូលខ្លួនមកធ្វើអោយវិស័យសិល្ប: និងបណ្តាលហ្វែនខ្លាប់នាំគ្នាត្រៀមខ្លួននិយាយពាក្យ Congratulation ព្រងព្រាត សម្រាប់អាបដេតទិដ្ឋភាពស្និទ្ធស្នាល រូបភាពផ្អែមៗរបស់គូ baifernbah-naphat_nine ដែលចាប់ផ្តើមបង្ហោះអោយគ្រប់គ្នាទស្សនាកាលពីម្សិលមិញ។
មុននេះតារាប្រុសផុសធ្វើអោយអ្នកសារពត៌មានជ្រួលច្រឺមចង់ជួបសម្ភាសន៍ពួកគេដោយផ្ទាល់ ចំណែកថ្ងៃនេះកញ្ញា baifernbah ផុសបន្ថែមក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន ដែលបានបណ្តាលអោយគ្រប់យ៉ាងកាន់តែច្បាស់ថាពួកគេមាន Something (អ្វីមួយចំនួន) ចាំប្រកាស់អោយសាធារណ:ជនបានជ្រាប។
ហើយដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺចំនួនអ្នកគាំទ្រគូជីន baifernbah – naphat_nine មិនដែលថយចុះឬបាត់មុខឈប់គាំទ្រពួកគេឡើយ យើងអាចឃើញឥទ្ធិពលនោះយ៉ាងច្បាស់នៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រីដោយទទួលបានចំនួនអ្នក Like រាប់លានក្នុងរយ:ពេលត្រឹមតែ ៥ម៉ោង។ សម្រាប់ផុសចុងក្រោយនេះនរណាៗក៏ចូលមកខមមិនថា “បែបនេះមិនហៅថាមិត្តភក្តិទេ😍😍😍”, “Friend Zone ចប់ហើយពេលនេះ”។

អត្ថបទដោយ សា