បើកសារតារាស្រី nuneworanuch សសេរជូនពរខ្លួនឯងក្នុងថ្ងៃកំណើត!

ថ្ងៃកំណើតគម្រប់ ៤២ ឆ្នាំរបស់តារាសម្តែងស្រីកំពូលរបស់ប្រទេសថៃទើបតែកន្លងផុតទៅថ្មីៗនេះទេ ប៉ុន្តែគ្រប់គ្នានៅបន្តរៀបចំកម្មវិធីជប់លៀង រៀបចំនំខេក និងផ្ញើរកាដូអោយតារាស្រីយ៉ាងច្រើននិងជាបន្តបន្ទាប់ ហើយអ្វីដែលកក់ក្តៅបំផុតនោះគឺពាក្យជូនពរដែលមិត្តភក្តិ សមាជិកគ្រួសារ និងអ្នកនៅក្នុងវិស័យសិល្ប:សសេរផ្ញើរជូនអ្នកនាង nuneworanuch។
ក្នុងចំណោមពាក្យជូនពរទាំងអស់ សារដែលម្ចាស់ខ្លួនបានសសេរជូនចំពោះខ្លួនឯងទាក់ទាញចិត្តអ្នកតាមដាន និងហ្វែនៗច្រើនជាងគេ។ នៅក្នុងអ៊ិនស្តាក្រាមអ្នកនាង nuneworanuch ផុសរូបព្រមជាមួសារសសេរថា:

“♡︎ រីករាយថ្ងៃកំណើតណា វ៉រ៉ា ♡︎
សូមអោយឯងមានក្តីសុខជារៀងរាល់ថ្ងៃ…
សូមអោយឯងរឹងមាំសម្រាប់គ្រប់រឿងទាំងអស់…
សូមអោយឯងបានធ្វើរឿងដែលឯងចង់ធ្វើ…
សូមអោយមនុស្សចូលមើលរឿងភាគរបស់ឯងច្រើនៗ…ផៀង!! ♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎♡︎ “។
ដែលបានធ្វើអោយមនុស្សជាច្រើនយល់ចិត្ត ហើយនាំគ្នាចូលមកនិយាយ Happy Birthday! ជូនពថ្ងៃកំណើត និងជូនពអោយតារាស្រីសម្រេចបំណងដែលនាងផ្សងក្នុងថ្ងៃកំណើតខ្លួនឯង។

អត្ថបទដោយ សា