ចឹងសោះ!! តារាប្រុស Pon_nawasch ខិតខំស្វះស្វែងខ្លាំងដល់ថ្នាក់នេះគឺដើម្បីគោលដៅក្នុងអាយុ ៣០ ឆ្នាំដ៏មហិមារបស់គាត់!

ជាតារាប្រុសលេចធ្លោខ្លាំងក្នុងកំឡុងពេលបីបួនឆ្នាំចុងក្រោយរបស់វិស័យសិល្ប:ថៃដែលមិនមាននរណាអាចបដិសេដគាត់បានឡើយសម្រាប់លោក pon_nawasch តួឯកប្រុសសម្បូរមុនស្នេហ៍ សម្តែងរឿងណាល្បីរឿងនោះ។ សព្វថ្ងៃនេះទោះបីការងាររវល់យ៉ាងណាតារាប្រុសរបស់យើងតែងតែឆ្លៀតចេញហាត់ប្រាណជាប្រចាំ ដំបូងឡើយហ្វែនៗគិតថាតារាប្រុសខិតខំធ្វើព្រោះចង់បានរាងស្អាត ប៉ុន្តែចុងក្រោយទើបដឹងថាគាត់មានគោលដៅម្ហិមារបែបនេះសោះ។
នៅក្នុងកម្មវិថី “roadทิพย์ ep.2” លោក pon_nawasch ត្រូវបានគេអញ្ជើញជាតារាកិត្តិយសរួមជាមួយមិត្តសំលាញ់ហើយរឿងអាថ៌កំបាំងក៏បានបែកធ្លាយនៅកណ្តាលបទសម្ភាសន៍។ តារាប្រុសនិយាយថាពេលនេះគាត់ហាត់ប្រាណរាល់ថ្ងៃ ពេលដល់អាយុ ៣០ ឆ្នាំគាត់នឹងចុះឈ្មោះប្រកួតកីឡាបីមុខផ្សេងៗគ្នា។
តារាប្រុសសបន្តទៀតថាគាត់នឹងចូលប្រកួតកីឡាហែលទឹករយ:ចំងាយ 3.8 Km, ចុះឈ្មោះរត់យកចំងាយ​ 10km ហើយជិះកង់ក្នុងរយ:ចំងាយ 42km។ មានគោលដៅធំបីផ្សេងគ្នាបែបនេះហើយទើបបណ្តាលអោយលោក pon_nawasch ត្រូវហ្វឹកហាត់ខ្លួនឯង៤ឆ្នាំទុកមុន។

អត្ថបទដោយ សា