ម៉េចចឹងវិញ!! កញ្ញា bow_maylada និយាយដើមតួឯកប្រុស Mark – Jameji – iceparis យ៉ាងចាស់ដៃ!

កំពុងក្លាយជាទីស្រលាញ់របស់ទស្សនិកជន និងបណ្តាលអ្នកកំពុងមានស្នេហាហើយថ្មីៗនេះសម្រាប់តារាសម្តែងស្រី bow_maylada ដោយបន្ទាប់ពីចេញបទចម្រៀងថ្មីហើយទៅណាមកណាតារាស្រីមានតែអ្នកសសើរថាគួរអោយស្រលាញ់។
ចុងក្រោយនឹកស្មានមិនដល់តារាស្រីដែលគ្រប់គ្នាគិតថាខ្យូតបែរជាលួចនិយាយដើមតួឯកប្រុសរបស់ខ្លួននៅពីក្រោយខ្នងយ៉ាងចាស់ដៃ។​ កញ្ញា bow_maylada និយាយពីលោក Mark-prin ថាជាមនុស្សប្រុសគួរអោយចូលចិត្ត មានលក្ខណ:សំគាល់របស់ខ្លួនឯងច្បាស់លាស់ ហើយក៏ជាមនុស្សដែលងប់ងល់នឹងស្នេហាមិនធម្មតាដេល នៅពេលនាងបង្ហាញចម្រៀងថ្មីអោយមើល តារាប្រុសនិយាយចេញមកភ្លាមៗថានឹងមិត្តស្រី (កញ្ញាគីមប៊ឺរី)។
នៅមិនទាន់ចប់ទេតារាស្រីឆ្លៀតនិយាយដើមលោក Jamejirayu និងលោក Iceparis ថាទាំងពីរនាក់រពឹស ក្បាលឌឺ ហើយលេងសើចច្រើនដូចនាង ពេលទាំងបីនាក់ត្រូវថតរឿងរួមគ្នាអ្នកដឹកនាំដឹងតែត្រូវឈឺក្បាលជាខ្លាំងព្រោះចាប់ពួកគេមិនឈ្នះ។

អត្ថបទដោយ សា