ដល់វេនកញ្ញា bow_maylada ម្តង! តារាស្រីនិយាយបែបនេះពេលត្រូវសម្តែងអោយអ្នកដឹកនាំរឿង annethong!

ពេលនេះនរណាមិនល្បីថាកញ្ញា​ annethong ជាអ្នកដឹកនាំរឿងដែលហ្មត់ចត់ តឹងរឹង ហើយរំពឹងទុកនូវលទ្ធផលដែលល្អឥតខ្ចោះពីការងារទាំងអស់ដែលនាងដឹកនាំ។ ជារឿយៗទស្សនិកជនបានលឺពីមាត់របស់តួឯកប្រុសតួឯកស្រីដែលបានរួមកាងារជាមួយកញ្ញា annethong ថានាងកាច ព្រឺរោមពេលនាងហៅទោប្រជុំម្តងៗ។
ចុងក្រោយបានលឺពីមាត់កូនស្រីសំណប់ចិត្តរបស់បុស្តិ៍លេខ៣ (កញ្ញា bow_maylada) ដែលបាននិយាយថាមានបងៗច្រើនណាស់ដែលប្រាប់ថាអោយប្រយ័ត្ន អ្នកបង annethong កាច់ណាស់ពេលធ្វើការងារ ប៉ុន្តែនាងឆ្លើយថាមិនអីទេបើគាត់កាចដាក់ខ្ញុំនឹងយំអោយមើល ហាសហា។​
តារាស្រីបានបន្តថារឿងលើកនេះដឹកនាំក្រុមដោយអ្នកដឹកនាំរឿង annethong ប៉ុន្តែគាត់មិនបានមកគ្រប់គ្រងញឹកញ៉យដូចរឿងផ្សេងៗឡើយ ដូចច្នេះហើយទើបមិនទាន់បានស្គាល់បទពិសោធដូចបងៗដទៃ ហើយបើពេលនេះទំនេរមានពេលច្រើនមកកន្លែតថតរឿងសូមកុំកាចដាក់អូនណា។

អត្ថពទដោយ សា