ហឹម… ម៉ែនៅនឹកកូនស្រីរហូត ហើយម៉ែក៏ចង់បានឡានថ្មីដែល!

ទស្សនិកជនគិតថាចប់ហើយប៉ុន្តែនៅទេ ម្តាយរបស់តារាស្រីតែងម៉ូនៅតែបន្តមានប្រធានបទផ្សេងៗថ្មីៗមកធ្វើអោយប្រជាជនថៃភ្ញាក់ផ្អើលបានជានិច្ច។ ចុងក្រោយប្រកាសក្តែងៗថាមិនដែលភ្លេចកូនស្រី តែម៉ែសុំឡានថ្មីពីអ្នកនៅលើទូក!
នៅក្នុងកម្មវិធីសម្ភាសន៍ Thairath អ្នកស្រីម្តាយចូលខ្លួនមកផ្តល់ពត៌មាននិងនិយាយពាក្យក្នុងចិត្តរបស់ខ្លួនថាពេលនេះបាននិយាយខ្លះៗជាមួយអ្នកទាំងប្រាំជាបណ្តើរៗ គាត់ព្រមអោយអភ័យទោសទាំងអស់គ្នាសូម្បី “កាតិក” ក៏ម៉ែព្រមអោយអភ័យដែលពេលនេះ ព្រោះជនជាប់ចោទទាំងប្រាំអ្នកធ្វើគួរអោយស្រលាញ់ដាក់គ្រួសាររបស់ខ្លួនរហូត ចង់បានអីពួកគេក៏ព្រម។
នៅពេលពិធីករសាកសួរថានៅនឹកកូនស្រីខ្លះទេ? អ្នកម៉ែប្រញ៉ាប់ឆ្លើយភ្លាមៗនឹក ម៉ែនឹករហូតប្រាំពីរខែកន្លងមកនេះមិនដែលមានថ្ងៃណាដែលភ្លេចកូនស្រីឡើយ។ លុះដល់សំណួរបន្ទាប់ពាក់ព័ន្ធនឹងរឿងប្រាក់សំណងម៉ែឆ្លើយថាពេលនេះកំពុងស្នើរសុំប្រាក់ប្រចាំខែច្រើនជាងមុន រយ:ពេលផ្តល់អោយខ្លីជាងមុន។ ម៉ែបានប្រាប់ហាសូ “ប៉” ថាចង់បានឡានថ្មី គេក៏ព្រមអោយតាមសំណូមពម៉ែផងដែល។

អត្ថបទដោយ សា