មិនមែនមកពីពិសេសជាងគេទេ… បុស្តិ៍លេខ ៣ ព្រមអោយលោក popezaap សម្តែងរឿងតិចតាមចិត្តព្រោះជម្ងៃប្រចាំកាយមួយនេះ!

លោក popezaap​ ជាប់ឈ្មោះជាតារាប្រុសដែលបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍តិចជាងគេបំផុតរបស់ទូរទស្សន៍បុស្តិ៍លេខ៣ និងនៅក្នុងចិត្តរបស់ហ្វែនៗ។ ជាទូទៅទាន់នៅមានកេរ្តិ៍ឈ្មោះល្បីល្បាញតារាប្រុសស្រីរមែនសម្រុកទទួលការងារ បង្ហាញសមត្ថភាពនិងបង្ហាញមុខអោយទស្សនិកជនបានឃើញ ខុសអីតែលោក “ប៉ូប” កាន់តែល្បីទទួលការងារកាន់តែតិចជាងមុន។
ចុងក្រោយបានជួបតារាប្រុសនៅក្នុងកម្មវិធី Event អ្នកសម្ភាសន៍បានសាកសួរថា “ដែលមិនទទួលការងារ ឬទទួលរឿងច្រើនបែបនេះខាងបុស្តិ៍គេថាអោយទេ?” លោក popezaap​ ឆ្លើយថាអត់ទេពួកគាត់យល់ថាខ្ញុំធ្វើការបែបណា (មិនផ្តោតលើចំនួនតែផ្តោតលើគុណភាព) ហើយទាំងអស់គ្នាប្រហែលជាបានដឹងពីជម្ងឺឆ្អឹងខ្នងរបស់ខ្ញុំដូចច្នេះហើយទើបមិនមានអ្នកណាហៅទៅនិយាយ ឬណែនាំសូម្បីម្តង។
សរុបមកមូលហេតុដែលធ្វើអោយលោក ប៉ូប បដិសេដមិនសម្តែងរឿងច្រើនជាន់គ្នាព្រោះបញ្ហាសុខភាព (ឆ្អឹងខ្នង) ការយល់ឃើញផ្ទាល់ខ្លួនថា “ជីវិតត្រូវមានពេលធ្វើរឿងផ្សេងៗខ្លះ ធ្វើការងារខ្លះទើបមានក្តីសុខ” ហើយចុងក្រោយព្រោះគាត់ជាតារាប្រុសដែលចូលចិត្តធ្វើគ្រប់យ៉ាងអោយចេញមកល្អឥតខ្ចោះបើទទួលធ្វើការងារច្រើន គាត់នឹងទទួលបានលទ្ធផលមិនសមតាមចិត្ត។

អត្ថបទដោយ សា