អ្នកសឺបបង្ហោះភស្តុតាងថ្មី តួឯកប្រុស bbrightvc ស្និទ្ធស្នាលជាមួយអ្នកទោសរឿងក្តី Forex 3D តាំងពីក្មេង!

ចាត់ទុកជារឿងដែលចេញមកបំភ័យចិត្តរបស់អ្នកគាំទ្ររបស់តារាប្រុស bbrightvc មែនទែនសម្រាប់វីដេអូភស្តុតាងដែលក្រុមអ្នករួបរួមឈ្មោះជនរងគ្រោះរឿងក្តី Forex 3D នាំយកមកផុសនៅក្នុងផេកហ្វេសប៊ុកផ្លូវការណ៍របស់ខ្លួន។ ហ្វែនៗស្លុតចិត្ត ហើយនាំគ្នាចូលខមមិនប្រាប់ថាយ៉ាងណាក៏មិនអាចទៅរួចដែល!
ផេកឈ្មោះជាភាសាថៃ “รวบรวมผู้โดนโกง จาก Forex 3d” បានផុសវីដេអូដែលតួឯកប្រុសនិងអ្នកទោសម្ចាស់ក្រុមហ៊ុន Forex 3D កំពុងនាំគ្នាច្រៀងចម្រៀងក្នុងបន្ទប់តែមួយព្រមជាមួយសារសសេរថា “VDO នេះត្រូវគេនាំយកមកផុសនៅក្នុង youtube របស់ CEO តាំងពីឆ្នាំ 2014” ។
ហើយបានសសេរបន្ថែមទៀតថា វីដេអូនេះផុសដើមឆ្នាំ ២០១៤  លោក CEO ចាប់ផ្តើមលេងហ៊ុនចុងឆ្នាំ ២០១៤ និងបង្កើតក្រុមហ៊ុន Forex 3d នៅដើមឆ្នាំ ២០១៥។ លោក bbrightvc បានទៅចូលរួមកម្មវិធីជប់លៀង កម្មវិធីបើកបង្ហាញរថយន្តជាច្រើនលើក ប៉ុន្តែតារាប្រុស :

  • មិនមានឈ្មោះជាគណកម្មក្រុមហ៊ុន
  • មិនមានជាប់ក្នុងរូបប្រគល់របស់
  • មិនមានរូបនៅក្រុមហ៊ុន
  • មិនមាន អ៊ីម៉ែលរបស់លោក bbrightvc ជាប់នៅក្នុងប្រព័ន្ធ Forex 3d។

កាពិតនឹងទៅជាយ៉ាងណាពេលនេះមិនមាននរណាដឹងឡើយ គ្រប់យ៉ាងត្រូវពិសោធ និងសឺបអង្កេត តែក្នុងនាមជាហ្វែនៗដែលដឹងពីការខិតខំប្រឹងប្រែងរបស់តារាប្រុសពួកគេជឿថាលោក bbrightvc មិនពាក់ព័ន្ធ។

អត្ថបទដោយ សា