ហ្វែនខ្លាប់របស់កញ្ញា bellacampen នាំគ្នាជីនតារាស្រីជាមួយកំលោះក្រៅវិស័យសិល្ប:ងាជាមហាសេដ្ឋីម្នាក់នេះ!!

នរណាក៏ដឹងដែលថាកញ្ញា bellacampen តួឯកស្រីរបស់បុស្តិ៍លេខ៣មិនមែនល្បីតែក្នុងប្រទេសថៃនោះឡើយ នាងមានកេរ្តិ៍ឈ្មោះ មានទ័ព្ទហ្វែនខ្លាប់ក្រៅប្រទេសច្រើនមិនចាញ់តារាពិភពលោកឡើយ បណ្តាលអោយទទួលបានឧកាសការងារធំពីបណ្តាលប្រទេសជិតខាងដែលរួមមាន ឡាវ និងកម្ពុជាជាហូហែរ!
ចុងក្រោយហ្វែនខ្លាប់ពិតប្រាកដរបស់កញ្ញា bellacampen រីនៅប្រទេសឡាវម្នាក់បានបង្ហាញវត្តមាននៅក្នុងកន្លែងធ្វើការងារ ចូលមកសំណេះសំណាលនិងថតរូបរួមជាមួយតារាស្រី បណ្តាលអោយក្រុមអ្នកគាំផ្សេងទៀតកើតមានអារម្មណ៍ខុសប្រក្រតីភ្លាមៗព្រោះគ្រប់យ៉ាងចេញមកគួរអោយស្រលាញ់ខ្លាំង។
អ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាជីនគូនេះ ដោយនិយាយថា “ទាំងពីរនាក់នេះសមគ្នា”, “បើបុរសម្នាក់ចូលមកចែចូវតារាស្រីពួកគេយល់ព្រម”, “អូយ មើលទៅដូចគូស្វាមីភរិយាយ”។ ក្រោយពេលឃើញវីដេអូនោះហ្វែនខ្លាប់របស់តារាស្រី bellacampen ប្រញ៉ាប់សឺបជីវ:ប្រវត្តិរបស់បុរសនោះភ្លាមៗ គាត់ឈ្មោះ “ប៉ាវី” ជាមនុស្សក្រៅវិស័យសិល្ប: ជាមហាសេដ្ឋីនៅប្រទេសឡាវ។

អត្ថបទដោយ សា