រឿងអីចេះ កាចម្ល៉េះ?! តារាស្រី bellacampen បង្ហាញផុសថ្មីធ្វើអោយគ្រាប់គ្នាលាន់មាត់!

នៅតែជាតារាស្រីក្នុងដួងចិត្តរបស់ទស្សនិកជនរាប់លាននាក់ដដែលសម្រាប់កញ្ញា bellacampen តារាស្រីដែលចូលក្នុងវិស័យសិល្ប:ជាង ១០ ​ឆ្នាំហើយនៅតែល្បីល្បាញ។ ជាពិសេសបន្ទាប់ពីសម្តែងរឿង បុព្វសន្និវាសវគ្គមួយមក ភាពល្បីល្បាញរបស់តារាស្រីផ្ទុះខ្លាំងដោយមិនមាននរណាអាចឃាត់ឈ្នះ!
មិនថាធ្វើអ្វីឡើយកញ្ញា bellacampen ទទួលបានសំលេងគាំទ្រនិងកំលាំងចិត្តយ៉ាងពេញបរិបូរណ៌មិនដែលខ្វះខាតសូម្បីម្តង ចុងក្រោយផ្អើលគេពេញអ៊ិនស្តាក្រាមព្រោះតារាស្រីផុសមិនទាន់បានមួយម៉ោងបណ្តាលហ្វែនៗនាំគ្នាមក Like រូបរបស់តារាស្រីស្ទើរគាំគណនី។
កញ្ញា បែលឡា ផុសរូបខ្លួនក្នុងឈុតចិន គូសភ្នែកកាចឆ្នាស់មើលទៅកាចសាហាវ ហើយបានដាក់ Caption ជារូប ❤️‍🔥 ធ្វើអោយមិត្តភក្តិនៅក្នុងវិស័យសិល្ប:ជាច្រើននាក់នាំគ្នាចូលមកប្រាប់ថាភ្ញាក់ផ្អើល ហើយហ្វែនៗវិញនាំគ្នាសសើរថានាងស្រស់ស្អាត តែងបែបណាក៏ស្រស់ស្អាត។ ឥឡូវនេះហ្វែនៗកំពុងចង់ដឹងថាតារាស្រីតែងខ្លួនបែបនេះសម្រាប់កម្មវិធី ឬកំពុងមានរឿងថ្មីត្រៀមថតអោយទស្សនិកជនបានកំសាន្ត។

អត្ថបទដោយ សា