តារាស្រីដែលហ្វែនៗបារម្មណ៍ខ្លាចបញ្ចប់កុងត្រាជាមួយបុស្តិ៍លេខ ៣ ដើម្បីធ្វើជាសិល្ប:ការិនីឯករាជ!

មានជួបមានព្រាត់ជារឿងធម្មតា ប៉ុន្តែវានឹងក្លាយជាតព៌មានដែលអស្ចារ្យផ្អើលអស់ទស្សនិកជនពាក់កណ្តាលពិភពោលោក បើតួឯកស្រីទាំងអស់នេះប្រកាសបញ្ចប់សន្យាជាមួយស្ថានីយ៍ទូរទស្សន៍ដែលខ្លួនបាននៅតាំងពីចូលសិល្ប:ដំបូងៗ។
ក្រុមតារាដែលគ្រប់គ្នាកំពុងបារម្មណ៍ខ្លាចពួកគេសម្រេចចិត្តធ្វើជាតួឯកស្រីឯករាជ ចង់ដើរសម្តែងអោយបុស្តិ៍ណាក៏បាន ចង់ទទួលធ្វើការងារអ្វីក៏មិនមាននរណាហាមឃាត់រួមមាន: កញ្ញា bellacampen ដោយហេតុផលថានាងបម្រើការងារអោយបុស្តិ៍លេខ៣អស់រយ:ពេល ១០ឆ្នាំហើយ ម្យ៉ាងវិញទៀតពេលនេះតារាស្រីកំពុងមានប្រជាប្រិយភាពខ្លាំង កំពុងត្រូវគេតាមទាក់ទងអោយទៅរួមការងារជាមួយជាច្រើនសន្ធឹកសន្ធាប់។
ទី២គឺកញ្ញា urassayas តួឯកស្រីដែលប្រៀបបានដូចជា Logo របស់បុស្តិ៍លេខ៣បាត់ទៅហើយពេលនេះ នាងបានចូលជាសិល្ប:កររបស់បុស្តិ៍តាំងពីឆ្នាំ ២០០៩ សរុបបាន១៣ឆ្នាំ។ ហ្វែនៗបារម្មណ៍ថាពេលនេះតួឯកស្រីឆ្នើមរបស់ពួកគេឆ្នែតនឹងការងារ ចង់ដកខ្លួនទៅប្រើប្រាស់ជីវិតបែបសាមញ្ញៗបន្ទាប់ពីរៀបកាហើយ។

ចុងក្រោយកញ្ញា taewaew_natapohn ជាតួឯកស្រីម្នាក់ដែលនៅក្នុងបុស្តិ៍លេខបីយូជាងគេ (១៥ឆ្នាំ) រយ:ពេលយូ និងចំណាប់អារម្មណ៍ក្នុងការធ្វើជំនួញរបស់តារាស្រីបានបង្ករអោយទស្សនិកជនកើតក្តីបារម្មណ៍ជាខ្លាំង បារម្មណ៍ខ្លាចនាងដើរចេញ។

អត្ថបទដោយ សា