ឆ្នាំនេះសុំធ្វើជាអ្នកដំបូង🎊🎉!! អ្នកចាត់ការបស់កញ្ញា baifernbah ដង្ហែរក្បួតរថយន្តម្ហូប និងភេសជ្ជ:មកកន្លែងថតរឿងដើម្បី Surprise ខួបកំណើត!

នំខេក និងកាដូថ្ងៃកំណើតត្រូវបានគេចាប់ផ្តើមបញ្ជូនមកជាបណ្តើរៗពេថ្ងៃនេះ ដោយសារបីថ្ងៃទៀតដល់ថ្ងៃកំណើតរបស់តួឯកស្រី baifernbah តារាដែលនរណាៗក៏ប្រាថ្នាចង់ជូនពអោយនាងកាន់តែល្បីល្បាញ កាន់តែស្រស់ស្រាយ។ ចុងក្រោយថ្ងៃនេះអ្នកចាត់ការផ្ទាល់ខ្លួនសុំធ្វើជាមនុស្សដំបូង ដែល Surprise នាងបានសម្រេច!
កញ្ញា @fernzzupar អ្នកចាត់ការរបស់តារាស្រីបានរៀបចំកក់ឡានអាហារ ឡានកាហ្វេ និងភេសជ្ជ:ផ្សេងៗដង្ហែរជាក្បួនមកកាន់កន្លែងដែលកញ្ញា baifernbah កំពុងធ្វើការ។ ម្ចាស់ខួបភ្ជាក់ផ្អើល និងសប្បាយចិត្តបំផុតពេលដែលបានឃើញក្បួនពញ្ជាក់អារម្មណ៍មុនថ្ងៃកំណើតនេះ ហើយក៏រីករាយដែលថ្ងៃកំណើតរបស់នាងបានធ្វើអោយមនុស្សពេញកន្លែងធ្វើការឆ្អែតពោះ។
នៅក្នុងអ៊ិនស្តាក្រាមរបស់កញ្ញា baifernbah បានផុសយ់ាងរីករាយថាថា “គាត់ស្រលាញ់ខ្ញុំខ្លាំងណាស់ គ្រាន់តែមើលក៏ដឹងដែល!! គាត់ប្រញ៉ាប់ខ្លាំងណាស់ មកមុនថ្ងៃកំណើតដល់ទៅបីថ្ងៃឯណោះ ប្រហែលចង់ធ្វើជាមនុស្សដំបូង @fernzzupar #អរគុណចាលោកយាយរបស់បៃ 🎂🎂” ។

អត្ថបទដោយ សា