រោលរាល Mint Chalida ស្លៀកមួយឈុតនេះថតអោបកូនឆ្កែឡើងស៊ិចស៊ីក្ដៅរោលរាលជាពិសេសឃ្លាប្រយោគដែលនាងសរសេរថា….! មានវីដេអូ

ធំពេញរូបពេញរាងហើយ សម្រាប់តារាសម្ដែងស្រីរូបស្រស់ Mint Chalida ដោយមួយរយៈក្រោយៗមកនេះតែងតែបង្ហាញរូបរាងស៊ិចស៊ីខ្លាំងជាងមុន ហើយក៏មិនប្រាកដចិត្តដែលថាម្ចាស់ចិត្តរូបសង្ហា Phupha Techanarong ហួងហែងសង្សាខ្លាំងជាងមុនឬយ៉ាងណានោះទេ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃខាងស្រីកាន់តែស៊ីអារម្មណ៍ខ្លាំងឡើងបែបនេះ

យ៉ាងជាក់ស្ដែងដែល Mint​ បានផុសរូបភាពស្លៀកឈុតហែលទឹកពណ៌ខ្មៅ ហើយស៊ិចស៊ីដល់ចិត្ត មិនត្រឹមតែមើលទៅទាន់សម័យស៊ីវិល័យប៉ុណ្ណោះទេ តែស៊ិចស៊ីទាំងផ្នែកខាងលើនិងផ្នែកខាងក្រោមផងដែរ ជាពិសេសបង្ហាញអោយឃើញរាងដ៏តូចច្រឡឹងរបស់នាងបានយ៉ាងច្បាស់ គ្រប់សន្លឹកដុតចិត្តអោយរោលរាលខ្លាំងណាស់​ មួយវិញទៀតនៅមានប្រយោគខ្លីតែន័យជ្រៅថា “ភាពក្ដៅរោលរាលអាចមកស៊ូនិងយើងបានទេៗៗៗ? ប្រយោគឃ្លា by លោក Phu”

អូយៗៗ មិនហួងហែងសង្សាហើយនៅជួយរកនឹកដាក់ឃ្លាប្រយោគអោយទៀត រឿងនេះក្រៅពីហ្វេនៗដែលចូលមកចុចឡាយអោយនាងហើយ ក៏នៅមានមិត្តភ័ក្ដបងប្អូនក្នុងសិល្បៈចូលមកខមិនបង្ហាញប់ជាច្រើនទៀតរួមទាំងពាក្យសរសើរដោយលោតមកជាបន្ដបន្ទាប់ពីខាងក្រោយមរូបផុស

អត្ថបទដោយ : នីត្តា