តារាស្រី mint_chalida កូនប្រសារស្រីដែលគ្រួសារមហាសេដ្ឋីទទួលស្គាល់ បើកចិត្តនិយាយថាពេលនេះចាស់ទុំចាប់ផ្តើមសួរហើយ!

មានទំនាក់ទំនងស្នេហាជាមួយគ្នាយូឆ្នាំហើយសម្រាប់លោក pupaa_tae កូនប្រុសពៅរបស់ត្រកូល “បូណានសា” ជាមួយតួឯកស្រីលំដាប់របស់បុស្តិ៍លេខបីកញ្ញា mint_chalida។ ស្រលាញ់គ្នាបាន ១១ ឆ្នាំតាមពិតទៅដល់ពេលដែលទាំងពីរនាក់ប្រាកដចិត្ត ហើយដឹកដៃគ្នាចូលពិធីមង្គលការបានហើយ តែសម្រាប់គូនេះពួកគេមិនទាន់ព្រមទេ ដល់ថ្នាក់អនាគតឪពុកម្តាយក្មេកចេញមុខសួរជំនួសកូនប្រុស។
ថ្មីៗនេះកញ្ញា mint_chalida បានអោយសម្ភាសន៍នៅក្នុងកម្មវិធី Event ថាពួកយើងស្រលាញ់គ្នាហើយក៏គិតថានឹងសាងគ្រួសារជាមួយគ្នាផងដែលប៉ុន្តែពេលនេះទាំងពីរនាក់កំពុងជក់ជាមួយការងាររៀងៗខ្លួនដូចច្នេះហើយត្រូវសុំពេលទាំងអស់គ្នាបន្តិចទៀត។ លើលពីនេះទៅទៀតតារាស្រីបានប្រាប់អ្នកយកពត៌មានថា គ្រួសាររបស់លោក pupaa_tae ក៏បានសាកសួរនាងអំពីរឿងនេះផងដែល ពួកគាត់ចង់អោយរៀបកាឆាប់ៗប៉ុន្តែក៏មិនចង់បង្ខំកូនៗ។
ដែលអាចសរុបបានថាកញ្ញា mint_chalida គឺជាកូនប្រសារស្រីក្នុងចិត្តរបស់ផ្ទះ “បូណានសា” ដូចកូនប្រសារស្រីច្បង Aff_tasaorn ដែលគ្រប់គ្នាចង់បាន ចង់អោយមកចូលជាសមាជិកឆាប់ៗ ហើយក៏មិនចង់អោយរបូតទៅដល់ដៃអ្នកទៃឡើយ។

អត្ថបទដោយ សា