សង្ហារដូចប៉ាប៉ាដែល!! បើកមុខកូនប្រុសច្បងរបស់លោក kanchai!

លោក kanchai ចាប់ផ្តើមអាជីពសិល្ប:ដំបូងក្នុងនាមជាតារាសម្តែង ហើយដោយព្រោះធម្មជាតិនិយាយត្រង់ទៅត្រង់មករបស់គាត់ធ្វើអោយចាស់ទុំផ្តល់ឧកាសអោយធ្វើជាពិធីករអានពត៌មានរហូតមកទល់សព្វថ្ងៃ។ សម្រាប់ជីវិតផ្ទាល់ខ្លួនតារាប្រុសមិនសូវបើកត្រដាន ឬអោយសម្ភាសន៍អ្វីច្រើននោះឡើយព្រោះចង់សមាជិកគ្រួសារមានសុវត្ថិភាព។
ចុងក្រោយអ្នកគាំទ្រភ្ញាក់ផ្អើល ហើយជឿទាំងស្រុងថាពិធីករប្រុសថ្វីមាត់ឆ្នើមម្នាក់នេះធ្លាប់រៀបការ ហើយមានកូនប្រុសធំពេញកំលោះដែលត្រូវជាបងបង្កើតរបស់អូនម៉ាយូ ដោយសាផុសនៅក្នុងអ៊ិនស្តាក្រាមរបស់គាត់ដែលបានផុសរូបគូជាមួយតារាប្រុសព្រមជាមួយសារសសេរថា “កូនប្រុសម្នាក់ទៀតរបស់ខ្ញុំ 🤟🏽@gulfkanawut”។

លើសពីនោះទៅទៀតពេលបានជួបគ្នានៅក្នុងកម្មវិធី 3 Zaap លោក kanchai សួរទៅកាន់តួឯកប្រុស gulfkanawut ទៅណាមកណាមានអ្នកហៅថាជាកូនរបស់ខ្ញុំទេ? ដោយតារាប្រុសជាភ្ញៀវកិត្តយសឆ្លើយថាមានមួយចំនួនធំគេមិនហៅឈ្មោះខ្ញុំទេ តែហៅថា “កូនប្រុសរបស់លោក នុម កាន់ឆ័យ”។

អត្ថបទដោយ សា