Sritita នាំអូន Kawin ទៅសំពះ Atoi Tripop អគុណដែលមានក្ដីមេត្ដាដល់គ្រួសារមួយនេះ! មានវីដេអូ

គួអោយស្រលាញ់តាំងតែសម័យលោកប៉ាបន្ដមកដល់សម័យកូនយ៉ាងពិតប្រាកដ សម្រាប់តារាសម្ដែងស្រីស្អាតយ៉ាង Sri Rita Jensen ជាមួយនិងស្វាមីរូបសង្ហាអ្នកជំនួញធំ Korn Narongdej ដោយនៅពេលថ្មីៗនេះបាននាំកូនប្រុសជាទីស្រលាញ់អូន Kawin មកសំពះលោក Atoi Tripop ដែលជាទីស្រលាញ់និងជាទីគោរពរបស់ Sritita ដោយម៉ាក់ៗ Sritita បានប្រាប់ថា Atoi បានផ្ដល់ក្ដីមេត្តាដល់នាងតាំងតែពីខ្លួននៅក្មេង ហើយក៏ជាចាស់ទុំដែលតែងតែផ្ដល់សុភមង្គលអោយនាងក្នុងថ្ងៃមង្គលការ រហូតមកដល់ថ្ងៃមានកូនប្រុស នៅតែមេត្តា

“Sritita សូមក្រាបសំពះអរព្រះគុណ Atoi ដែលតែងតែមេត្តា Sritita  តាំងតែពីនៅក្មេងៗ ថ្ងៃដែល Sritita និងបង Korn រៀបការទាំង Atoi Ah Tang ក៏ករុណាមកធ្វើជាចាស់ទុំក្នុងថ្ងៃមង្គល រហូតមកដល់ថ្ងៃនេះ Sritita មាន Kawin ក៏លោកទាំងពីរផ្ដល់ក្ដីមេត្តដល់ Kawin ដូចជារូបខ្ញុំដែរ សូមក្រាមអរព្រះគុណជាខ្លាំងណាស់ចំពោះអ្នកទាំងពីរណាចា”

រឿងនេះធ្វើអោយហ្វេនៗប្រញាប់ចូលមកចុចឡាយអោយភ្លាមៗ កោតសរសើរទាំងក្ដីស្រលាញ់របស់អូន Kawin ហើយនិងការចិញ្ចឹមមើលថែរបស់អ្នកម៉ា់ក់ដ៏ពូកែម្នាក់នេះទៀតផង

អត្ថបទដោយ : នីត្តា