ទៅម្នាក់ទៀតហើយ!! រឿងចុងក្រោយរបស់កញ្ញា Supassra_sp មុនលើកដៃ Bye Bye បុស្តិ៍លេខ៣!!

នៅធ្វើអោយទស្សនិកជនចលាចលជាបន្តបន្ទាប់ចំពោះស្ថាននីយ៍ទូរទស្សន៍បុស្តិ៍លេខ៣ដែលរក្សារតារាល្បីៗនៅបន្តមិនជាប់ តួឯកប្រុសស្រីល្បីល្បាញប្រចាំពេលនេះនាំគ្នាចេញមុខក្នុងបុស្តិ៍ផ្សេងៗជាច្រើននាក់។ ចុងក្រោយហើយដែលគួរអោយស្លុតចិត្តបំផុតនោះគឺសូម្បីកញ្ញា Supassra_sp តួឯកស្រីរយលានសម្តែងរឿងផ្ទុះល្បីដល់ស្រុកគេក៏មិននៅដែល នាងបានចេញមុខប្រកាសកាលពីប៉ុន្មានថ្ងៃមុនយ៉ាងច្បាស់ថាពេលនេះខ្លួនមានសេរីភាពពីបុស្តិ៍លេខ៣ហើយ។
តាមពិតទៅតារាស្រីសម្រេចចិត្តចេញ ហើយបានបញ្ចប់កុងត្រាជាមួយផ្ទះចាស់យូរហើយ យូរហូតចេញសម្តែងរឿងអោយបុស្តិ៍ផ្សេងបានចប់ត្រៀមចេញផ្សាយក្នុងដើមឆ្នាំ ២០២៣ នេះ។ បច្ចុប្បន្នកញ្ញា Supassra_sp ជាតារាស្រីឯករាជអាចសម្តែងអោយគ្រប់បុស្តិ៍ អាចទទួលបានគ្រប់ការងារដែលខ្លួនចង់ធ្វើដោយមិនមានដែនកំណត់អ្វីទាំងអស់។
មុននឹងបញ្ចប់កិច្ចសន្យាតារាស្រីបានបន្សល់ទុករឿងថ្មីមួយអោយទស្សនិកជនប្រចាំបុស្តិ៍លេខ៣ រឿងនោះមានចំណងជើងថា “รากแก้ว” ដែលមានសាច់រឿងមិនធម្មតាហើយ កញ្ញា Supassra_sp សម្តែងបានល្អខ្លាំងរហូតធ្វើអោយទស្សនិកជននាំគ្នាស្តាយមិនចង់អោយនាងចេញទៅទីណាផ្សេងនោះឡើយ។

អត្ថបទដោយ សា