TOP អ្នកមាន!! តារាស្រី nuneworanuch មិននៅស្ងៀមយកលុយ ១០០លានបាតវិនិយោគធ្វើរីសតនៅលើកោះ!?!

ជាតួឯកស្រីដែលមានចំណូលនិងមានតម្លៃខ្លួនលំដាប់ TOP របស់ប្រទេសថៃ ហើយក៏ជាអ្នកវិនិយោគស្រីដែលបង្ហាញមុខក្នុងវិស័យរកស៊ីជាច្រើនប្រភេទផ្សេងៗគ្នាទៀតផង ដែលសម្រាប់អ្នកនាង nuneworanuch ភរិយារបស់មហាសេដ្ឋីដែលល្បីថាកាន់តែមាននាងកាន់តែរកស៊ីបន្ថែម។ ចុងក្រោយផ្អើលគេផ្អើលឯង តារាស្រីចូលដៃជាមួយមិត្តភក្តិបើករីសតធំនៅលើកោះ “លាន” ដោយធានាថាគ្រប់យ៉ាងនឹងចេញមកល្អប្រណិតដូចនៅស្រុកគេ។
ពាក់ព័ន្ធជាមួយការបើកអាជីវកម្មខ្នាតធំលើកនេះ មានអ្នកប្រើប្រាស់អ៊ិនធឺណែតជាច្រើននាំគ្នាវិនិច្ឆ័យពីចំនួនលុយដែលនាងត្រូវដាក់ហ៊ុន បណ្តាលអោយអ្នកយកពត៌មានតាមសួរសំនួរសុំអោយម្ចាស់ខ្លួនចេញមកបំភ្លឺថា Business  ថ្មីចំណាយអស់ ១០០លានបាតជារឿងពិតឬយ៉ាងណា?
ថ្មីៗនេះនៅក្នុងកម្មវិធី Event បើកសម្ពោធរឿងថ្មីត្រៀមចេញផ្សាយឆ្នាំក្រោយរបស់បុស្តិ៍ GMMTV អ្នកនាង nuneworanuch បានអោយសម្ភាសន៍អំពីការបើករីសតយ៉ាងលំអិត ហើយបានអោយចម្លើយពីប្រាក់វនិយោគថា “មិនមែនទេ មិនច្រើនដល់ ១០០លានទេ” តារាស្រីនិងមិត្តភក្តិចាប់ផ្តើមបើកទាំងកន្លែងស្នាក់នៅនិងហាងកាហ្វេដោយការជួលទីតាំងគេសិន មិនទាន់បានទិញដីនោះជាកម្មសិទ្ធផ្ទាល់ខ្លួននៅឡើយទេ។

អត្ថបទដោយ សា