នឹងមានរឿងភាគដំបូងរួមគ្នាសម្រាប់ Aff Thaksorn និង Non Chanon (Nakul) ក្នុងរឿងភាគខ្នាតយក្សប្រចាំឆ្នាំ “Find Yourself, find love with your heart” ដោយដាក់តាមអនឡាញ រំពឹងថានឹងមាននៅឆ្នាំក្រោយ ។ហើយថ្មីៗនេះ ទាំង Aff និង Nakul បានទៅចូលរួមកម្មវិធីសម្ពោធគម្រោងរឿងភាគផ្សេងៗដែលរៀបចំដោយ GMMTV ដើម្បីផ្សព្វផ្សាយរឿងភាគក្នុងឆ្នាំ ២០២៣ និងចុងក្រោយបំផុតបន្ទាប់ពីការងារ NakulបានថតរូបជាមួយAff ហើយបង្ហោះវានៅលើ Instagram ឱ្យអ្នកគាំទ្របានឃើញ។
ដោយការបង្ហោះនេះបញ្ជាក់ពីចំណងជើងថា មកកម្មវិធីសង្គមជាមួយ Boss @aff_taksaorn #gmmtv2023 #find love with your heart#Find Yourself #ការកំសាន្តអារម្មណ៍ ក្រោយមក អ្នកម្តាយAff ក៏ចូលមក Comment វិញថា ធ្វើបានល្អ នេះជាពេលមួយទៀតដែលធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តជាខ្លាំង ហើយទន្ទឹងរង់ចាំទស្សនារឿងភាគរបស់អ្នកទាំងពីរ។
Eriya