លេង​ជាមួយ​អ្នក​ណា​មិន​លេងមកលេងជាមួយBow Maylada តប​មក​វិញតែមួយម៉ាត់ទេ​ទាំង​គ្រាំ!

សម្រាប់តារាស្រីដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន Bow Maylada តែងបង្ហាញមុខក្នុងកម្មវិធីផ្សេងៗជាញឹកញាប់។ ថ្មីៗនេះ តារាស្រីរូបនេះក៏បានតែងខ្លួនយ៉ាងឆើតឆាយ ចូលរួមក្នុងកម្មវិធីសម្ពោធរឿងរបស់ប៉ុស្តិ៍លេខ៣ដែលក្នុងនោះនាងបានស្លៀកឈុតពណ៌ផ្កាឈូកបង្ហាញរូបរាងដ៏មូលក្រលំរបស់នាង។

អ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនោះគឺមាន​គណនី​IG​មួយ​បាន​បង្ហោះ​ព្រោងព្រាត​ថា​នាង​មាន​ផ្ទៃពោះ​ឬ​អត់? ដោយសារតែមើលឃើញមានក្បាលខ្ពស់។ ក្រោយមក Bow ក៏បានឆ្លើយតបទៅនឹងComment ថា Yes it’s poop (ជាមួយ emoji) មិនមែនកូនទេតែជាលាមក ។ រឿងនេះបានធ្វើឱ្យអ្នកគាំទ្រធ្វើការសរសើរBowដែលចេះតបតនឹងអ្នកដែលនិយាយមិនល្អចំពោះខ្លួនដោយរបៀប។