Toeyjarinporn បង្ហោះរូបមិត្តប្រុសបើកបង្ហាញមុខជាលើកដំបូង! មិត្តភក្តិសុំណាត់ជួបគ្រប់គ្នា!

បានទទួលស្គាល់ជាផ្លូវការណ៍ហើយថាខ្លួនពេលនេះកំពុងទាក់ទងជាមួយអ្នកដឹកនាំរឿងឈ្មោះ “ចេតូ” សម្រាប់តួឯកស្រី toeyjarinporn ដែលមានចេតនាលាក់បាំងតែក៏គេចមិនផុតត្រូវអ្នកប្រើប្រាស់អ៊ិនធឺណែតចាប់បានព្រមជាមួយភស្តុតាងច្បាស់ៗ។ ចុងក្រោយតារាស្រីសម្រេចចិត្តបើកមុខមិត្តប្រុសជាផ្លូវការណ៍នៅក្នុងអ៊ិនស្តាក្រាមធ្វើអោយមិត្តភក្តិនៅក្នុងវិស័យសិល្ប:នាំគ្នាចូលមកចំអន់ចង់អោយនាងនាំមកណែនាំអោយស្គាល់ដោយផ្ទាល់។
កាលពីយប់មិញនេះកញ្ញា toeyjarinporn បានផុសរូបភាពខ្លួននិងលោក “ចេតូ” ក្នុងកំឡុងពេលដើរលេងស្រុកគេជាមួយគ្នាចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ Caption សសេរថា “បានមើល #หนีตามเต้ย ហើយឬនៅ 🌷😜 ពួកយើងយក happy energy មកចែកចាយនៅក្នុង link in bio ណា 💖🫣”។

ដែលមានមិត្តភក្តិសិ្នទ្ធស្នាលទាំងអស់ចូលមកខមមិននិយាយដូចៗគ្នាថា “យេ…បើកមុខជាផ្លូវការណ៍ជាលើកដំបូងហើយ!!” អ្នកខ្លះទៀតក៏ចូលមកខមមិនប្រាប់ថាវីដេអូដំណើរកំសាន្តរបស់គូស្នេហ៍ថ្មីថ្មោងផ្អែមគួរអោយស្រលាញ់ខ្លាំង ព្រោះលោក “ចេតូ” ដើរតួជាមិត្តប្រុសផង ជាកាមេរ៉ាអោយមិត្តស្រីផងយ៉ាងអោយគួរសសើរ ។


អត្ថបទដោយ សា