គូប្អូនពៅផ្អែមមិនចាញ់បង Pranaip – taewaew_natapohn ឡើយ!! ឆ្លងកម្មវិធីខួបកំណើតតែពីរនាក់យ៉ាងហាយសូបំផុត!!

ទាំងអស់គ្នាបានជ្រាបរួចជាស្រេចហើយថាកូនប្រុសទាំងបីនាក់របស់ត្រកូល “Phornprapha” មានមិត្តស្រីសុទ្ធសឹងជាតួឯកស្រីល្បីល្បាញរបស់ប្រទេសថៃដូចជាកញ្ញា Aum Pacharapah, taewaew_natapohn និងកញ្ញា lalinalena ជាកូនប្រសារស្រីពៅ។ កន្លងមកទស្សនិកជនបានឃើញតែរូបភាពរ៉ូមែនទិករបស់គូបងៗ មិនសូវបានឃើញទិដ្ឋភាពរបស់លោក prakhunph កូនប្រុសពៅជាមួយកញ្ញា lalinalena ប៉ុន្មានទេព្រោះពួកគេចូលចិត្តភាពឯកជនខ្ពស់។
ចុងក្រោយនៅក្នុងថ្ងៃពិសេសរបស់មិត្តស្រីលោក prakhunph បានចេញមុខផុសរូបភាពគូដ៏សែនកម្រងចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយពាក្យជូនពរយ៉ាងគួរអោយស្រលាញ់ បណ្តាលអោយបណ្តាអ្នកកាសែតនាំគ្នានាំយកពាក្យពេជ្រ និងបរិយាកាសស្វីតៗទាំងអស់នោះមកចុះជាពត៌មានអោយអ្នកតាមដានបានឃើញនិងបានរំភើបរីករាយជាមួយពាសពេញបណ្តាញសង្គម។
កូនប្រុសពៅរបស់ត្រកូល Phornprapha បាននាំមិត្តស្រីញ៉ាំអាហារពេលរាត្រីដ៏សែនរ៉ូមែនទិកតែពីរនាក់នៅភោជនីយដ្ឋានដែលមានតម្លៃថ្លៃប្រចាំទីក្រុង។ លើសពីនោះទៅទៀតលោក prakhunph បានរៀបចំ Surprise ពិសេសជាកាំជ្រួចសម្រាប់នាង ធ្វើអោយតារាស្រី lalinalena ញញឺមយ៉ាងមានក្តីសុខបំផុតក្នុងអាយុថ្មីឆ្នាំនេះ។

អត្ថបទដោយ សា