លោក hanongh ប្អូនប្រុសរបស់លោក Boy-Pakorn ស្រក់ទឹកភ្នែកកណ្តាលបទសម្ភាសន៍ព្រោះសំណួរខ្វះការពិចារណារបស់អ្នកយកពត៌មានម្នាក់!! អ្នកប្រើប្រាស់អ៊ិនធឺណែតកំពុងតាមហែកមើលមុខម្ចាស់សំណួរ!

សង្គមថៃជាពិសេសហ្វែនខ្លាប់របស់គ្រួសារលោក Boy_Pakorn កំពុងមិនពេញចិត្តជាខ្លាំងជាមួយការបំពេញតួនាទិរបស់អ្នកយកពត៌មានចេញពីស្នាប័ន្នល្បីដែលចោទសួរសំណួរដើម្បីតែប្រយោជន៍ខ្លួន មិនគិតដល់សីលធម៌ មិនបានផ្តល់កិត្តិយសហើយនិងតម្លៃអោយតារាដែលកំពុងជួយរកចំណូលនិងប្រជាប្រិយភាពអោយពួកគេ។ ថ្មីៗនេះលោក hanongh បានជួបសំណួរមិនសមរមរហូតត្រូវសុំបញ្ចប់បទសម្ភាសន៍ និងបែរខ្នងទប់ទឹកភ្នែករបស់ខ្លួនព្រោះតែសំនួរមិនគួរទាំងអស់នោះ។
នៅក្នុងកម្មវិធី Event មួយតារាសម្តែងប្រុស  hanongh បានចូលខ្លួនមកប្រាប់ដំណឹងល្អថាខ្លួនកំពុងត្រៀមខ្លួនបួសនៅក្នុងខែធ្នូរខាងមុខនេះ ប៉ុន្តែមានតែសមាជិកគ្រួសារតែប៉ុននោះដែលទៅចូលរួមគាត់មិនបានអញ្ជើញអ្នកផ្សេងក្រៅពីគ្រួសារឡើយ។ លឺហើយអ្នកកាសែតក៏សាកសួរពីចេតនានៃការបួសលើកនេះថា “អីគេដែលធ្វើអោយគិតចង់បួស” តារាប្រុសឆ្លើយថាចង់សងគុណអ្នកម្តាយព្រោះពេលនេះគាត់ក៏មានអាយុច្រើនហើយដែលពេលនេះ។ រំពេចនោះ…
រំពេញនោះស្រាប់តែមានសំឡេងមនុស្សស្រីម្នាក់ទៀតស្រែកជ្រែកគេថា “ដេកៗ គិតថាចង់បួស?” បណ្តាលអោយអ្នកសម្ភាសន៍ទាំងអស់សើចហោរកញ្ជ្រាវចាត់ទុករឿងបួសនោះជារឿងកំប្លែង។ ងាកមកមើលលោក hanongh វិញគាត់បែរខ្នង យកក្រដាស់ជូតទឹកភ្នែកហើយត្រឡប់មកវិញជាមួយប្រយោគថាខ្ញុំសុំបញ្ចប់សម្ភាសន៍ត្រឹមហ្នឹងណាអរគុណ។ ឃើញវីដេអូហើយហ្វែនខ្លាប់និងអ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នារិះគន់អ្នកសារពត៌មានស្រីម្នាក់នោះថាអត់សីលធម៌ យកការតាំងចិត្តរបស់គេមកលេងសើចជាកំប្លែង បន្លំធ្វើអោយគេអាម៉ាស់មុខ ម្នាក់នោះត្រូវចេញមុខមកសុំទោសប្រកបដោយទំនួលខុសត្រូវ។

អត្ថបទដោយ សា