ជួបរឿងបែបហ្នឹងនរណាក៏យំដែល!! តារាចម្រៀងស្រីល្បី Violette Wautier ស្រក់ទឹកភ្នែកកណ្តាលទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងខណ:ពេលកំពុងដើរកំសាន្ត!

ជាតារាចម្រៀងស្រីប្រចាំចិត្តរបស់យុវវ័យសម័យនេះដោយបដិសេដមិនបានចំពោះកញ្ញា Violette Wautier ម្ចាស់បទ “SMOKE” ដែលល្បីល្បាញខ្លាំងនៅប្រទេសកម្ពុជាយើងកាលពីប៉ុន្មានឆ្នាំមុន។ បច្ចុប្បន្ននាងជាប់ឈ្មោះជាតារាស្រីដែលរវល់បំផុតក្នុងចំណោមតារាចម្រៀងថៃទាំងអស់ព្រោះប្រិយមិត្តគ្រប់បណ្តាខេត្តរបស់ប្រទេសថៃ និងហ្វែនខ្លាប់ក្រៅប្រទេសបានដាក់សំណូមពរអោយនាងដើររៀបចំកម្មវិធី Concert Tour ជាបន្តបន្ទាប់ជាច្រើនកន្លែង ដែលសូម្បីមិត្តប្រុសដូចជាលោក Kao Jirayu ក៏រអ៊ូថាមិត្តស្រីរបស់គាត់មិនដែលមានពេលទំនេរសោះឡើយ ពេលនេះមិនដែលបានជួបស្ទើរចាំមុខនាងមិនបានហើយ។
ចុងក្រោយបន្ទាប់ពីឆ្លៀតពេលសម្រាប់ខ្លួនឯងបានកញ្ញា Violette Wautier បានចូលរួមដំណើរកំសាន្តទៅប្រទេសកូរ៉េជាមួយក្រុមមិត្តភក្តិស្និទ្ធស្នាលបំផុត ហើយរឿងអកុសលមួយក៏បានកើតឡើង “តារាស្រីធ្វើបាត់ចិញ្ចៀនបញ្ចាំចិត្តដែលមិត្តប្រុសទិញអោយដោយមិនដឹងខ្លួន តាមរកយ៉ាងណាក៏រកមិនឃើញ”។ នៅក្នុងកម្មវិធី Youtube: Goynattydram វគ្គ “Friendfly” កញ្ញា Violette បារម្មណ៍ឡើងមុខស្លេកស្លាំង ស្រក់ទឹកភ្នែកបណ្តើរដើរយ៉ាងគួរអោយអាណិត។
នាងបានទាក់ទងសារភាពប្រាប់តារាចម្រៀងប្រុស Kao Jirayu ភ្លាមៗកណ្តាលកម្មវិធី Youtube ក្រោយពេលពីដឹងខ្លួនថាមិនអាចតាមរកឃើញដើម្បីសុំទោស និងបញ្ជាក់ពីការសោកស្តាយរបស់ខ្លួនអោយមិត្តប្រុសបានដឹង។ ចិញ្ចៀនដែលបាត់នោះមិនត្រឹមតែមានតម្លៃជាសាច់ប្រាក់ព្រោះជាប្រែនល្បីតែប៉ុណ្ណោះទេ សម្រាប់នាងវាជារបស់ដែលមានតម្លៃបំផុតសម្រាប់ផ្លូវចិត្តនិងចំណងស្នេហាដែលទៅណាមកណាត្រូវពាក់ជាប់ខ្លួនជានិច្ច។

អត្ថបទដោយ សា