Oppa..!! លោក Boy Pakorn បង្ហាញវត្តមានជាតួឯកនៅក្នុងខ្សែរភាពយន្តកូរ៉េខាងត្បូ “ASIA”!

កំពុងធ្វើអោយហ្វែនខ្លាប់ភ្ញាក់ផ្អើល និងរំភើបជាខ្លាំងសម្រាប់ការបង្ហាញវត្តមានជាតួអង្គសំខាន់នៅក្នុងខ្សែរភាពយន្តកូរ៉េរបស់តួឯកប្រុសថៃលោក Boy_Pakorn លើកនេះ។ កន្លងតារាប្រុសមិនដែលចេញនិយាយបង្ហើមអោយអ្នកគាំទ្របានធ្វើចិត្តទុកជាមុនខ្លះៗអ្វីឡើយដល់ថ្ងៃគាត់ផុសរូបភាព និងចំណងជើងរឿងអោយមើលតែម្តង!
ថ្មីៗនេះនៅក្នុងអ៊ិនស្តាក្រាមរបស់តារាប្រុសមានផុសរូបជាច្រើនសន្លឹកព្រមជាមួយ caption សសេរថា “I’m just a lawyer. How am I supposed to murder anybody? 난 평범한 변호사야. 내가 어떻게 사람을 죽인건데? 🔥🔥 @asialab.kr #asia #koreanmovies” ដោយមានតារាល្បីៗប្រចាំកូរ៉េខាងត្បូងនិងសញ្ជាតិផ្សេងៗទៀតដែលបានសម្តែងរឿងតែមួយនាំគ្នាចូលមកសម្តែងចំណាប់អារម្មណ៍នៅក្នុងផុសរបស់គាត់គ្រប់គ្នា។
ងាកមកមើលហ្វែនខ្លាប់នៅប្រទេសថៃវិញគឺថារំភើបរីករាយចង់ទស្សនារឿងខ្លីនោះក្នុងពេលឆាប់ៗ លើសពីនោះទៅទៀតពួកគេបានចូលមកខមមិនសសើរភាពសង្ហាររបស់លោក Boy_Pakorn 🔥🔥 ក៏អបអរសាទដែលត្រូវបានគេជ្រើសរើសទៅសម្តែងរឿងឆ្លងប្រទេសគួរជាទីមោទនភាពបែបនេះ។ បើចង់ទស្សនាទាំងអស់គ្នាអាចតាមដានចាំមើលថ្ងៃចាក់បញ្ចាំងនៅក្នុងអ៊ិនស្តាក្រាមរបស់តារាប្រុសបាន ហើយបើចង់ឃើញសកម្មភាពផ្សេងៗតារាសម្តែងទាំងអស់ អាចតាមដាន @asialab.kr ដែលជាអ៊ិនស្តាក្រាមផ្លូវការណ៍របស់រឿងកុននោះបាន ។

អត្ថបទដោយ សា