កុំចង់ហក់ជាមួយ Chompoo Araya ប្ដីក៏មិនទុកមុខដែរចា….ឆ្លើយតបស្វាមីមួយមាត់យ៉ាងខ្លីតែន័យដាច់ខាតរឿងសុំកូនមួយទៀត! មានរូបភាព

ជាគ្រួសារតារាដែលមានអ្នកគាំទ្រស្រលាញ់ចូលចិត្តច្រើនបំផុត សម្រាប់គ្រួសាររបស់អ្នកម៉ាក់កូនបីយ៉ាង Chompoo Araya ជាមួយលោកប៉ារូបសង្ហា Knot Wisarut ខណៈពេលនេះមានកូនដល់ទៅបីរត់លេងពេញផ្ទះទៅហើយ មានអូន Shafa-Phayu-Gal ប៉ុន្ដែក៏នៅមានអ្នកគាំទ្រអោយអ្នកទាំងពីរមានម្នាក់ទៀតបន្ថែមដែរ

ជាក់ស្ដែង (28 វិច្ឆកា 2022) បានធ្វើអោយប្រិយមិត្តអ្នកគាំទ្រលួចរំភើបចិត្តតិចៗខណៈពេលដែលខាងប៉ាៗរូបសង្ហាផុសរូបអមជាមួយប្រយោគថា “ថែមមកម្នាក់ទៀត បង្កើតក្រុមបាល់ទាត់បានល្មម” រឿងនេះមានតារាល្បីឈ្មោះរួមទាំងអ្នកគាំទ្រចូលមកខមិនគាំទ្រជួយជំរុញអោយលោកប៉ាប្រញាប់ចាច់ការលួងលោមអ្នកម៉ាក់រូបស្រស់ឆាប់ៗហើយច្រើនណាស់ដែលចូលដៃខាងប៉ាៗ

តែមិនទាន់រំភើបចិត្តបានយូរផង ព្រោះខាងអ្នកម៉ាក់ប្រញាប់ចូលមកកាត់ជើងក្ដីស្រម៉ៃរបស់គ្រប់មុនដោយការខមិនឆ្លើយតបថា “សម្រាក”

អត្ថបទដោយ : នីត្តា