Bella Ranee កាន់តែមានទីផ្សាការងារច្រើនតាមបណ្ដាប្រទេសស្ងាត់ៗបង្ហាញខ្លួននៅលើព្រំក្រហមក្នុងប្រទេសអារ៉ាប៊ីសាអូឌីត! មានរូបភាព

Bella Ranee ស្អាតហើយឡូយខ្លាំងណាស់! ក្នុងស្ទាយតែងខ្លួន tuxedo ម៉ាកដ៏ល្បីឈ្មោះ ឆ្លុះបញ្ចាំងពីភាពល្អឥតខ្ចោះ នៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត នៅអារ៉ាប៊ីសាអូឌីត

ជានិមិត្មថ្មីស្រឡាងតែម្ដងសម្រាប់ការតុបតែងខ្លួនដើរលើព្រំក្រហមលំដាប់អន្ដរជាតិ របស់តារាសម្ដែងជាង 500លាន Bella Ranee គឺជាតារាសម្ដែងតំណាងអោយប្រទេសថៃក្នុងខ្សែភាគយន្ដដ៏ល្បីគឺរឿង បុព្វេសន្នាវា 2 ដែលទទួលបានការអញ្ជើញយ៉ាងខ្ពង់ខ្ពស់ក្នុងការចូលរួមដើរលើកំរាលព្រំក្រហម  RED SEA INTERNATIONAL FILM FESTIVAL 2022 ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានគេស្គាល់ផងដែរថាជា@RedSeaFilm

កម្មវិធីនេះតួឯកស្រី Bella បានរៀបចំតុបតែងខ្លួនយ៉ាងល្អឥតខ្ចោះស្រស់ស្អាតហើយមើលទៅសមសួនថ្លៃថ្នូរពិតៗ តែងខ្លួនមិនអោយជាន់នរណាឡើយ តែងមុខដោយជាងល្បីឈ្មោះប្រចាំប្រទេស គ្រង់ឈុតម៉ាកល្បីឈ្មោះ  Poem ដែលចេញម៉ូតហើយកាត់ថ្មីៗ ត្រូវរចនាម៉ូតនិងកាត់យ៉ាងយកចិត្តទុកដាក់ពីលោក Mr. Sean Chawanon Kaisiri  ស្អាតប្លែកគ្មានគូរប្រៀបនិងមិនដែលឃើញពីមុនមក ដល់ថ្នាក់គ្រប់គ្នាត្រូវតែលើកមេដៃអោយភ្លាមៗ

អត្ថបទដោយ : នីត្តា