រឿងធំ! កញ្ញា aum_patchrapa ប្តឹងមិត្តភក្តិរួមវិស័យព្រោះប្រព្រឹត្តិល្មើសលក្ខន្តិកៈ!!

បានប្រើប្រាស់ទាំងជីវិតផ្ទាល់ខ្លួន និងជីវិតការងារយ៉ាងស្ងប់ស្ងាត់មិនដែលប៉ះជាមួយនរណាមកជាច្រើនឆ្នាំហើយ សម្រាប់កញ្ញា aum_patchrapa តារាស្រីដែលមិនចូលចិត្តមានរឿង មិនចូលចិត្តរញេរញ៉ៃច្រើនជាពិសេសជាមួយមនុស្សដែលខ្លួនស្គាល់ហើយធ្លាប់រួមការងារជាមួយ។ ចុងក្រោយមានរឿងធំកើតឡើង នាងទ្រាំមិនបានត្រូវចេញដំណើរទៅរកមេធាវីជំនាញដើម្បីដាក់ពាក្យបណ្តឹងតារាល្បីម្នាក់។
កញ្ញា aum_patchrapa មិនមានចេតនាចង់អោយរឿងនេះធំដុំដល់ថ្នាក់មានការប្តឹងផ្តល់ឡើយប៉ុន្តែ ភាគីម្ខាងទៀតល្មើសសិទ្ធនាំយករូបរបស់នាងទៅប្រើប្រាស់ដើម្បីផ្សព្វផ្សាយផលិតផលដោយគ្មានការអនុញ្ញាត។ អ្នកប្រើប្រាស់អ៊ិនធឺណែតចាប់អារម្មណ៍កាន់តែខ្លាំង ហើយនាំគ្នាសឺបរកឈ្មោះម្នាក់នោះព្រោះគាត់ជាតារាមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យសិល្ប:។
បច្ចុប្បន្នគ្រប់គ្នាសន្និដ្ឋានថាតារាដែលធ្វើអោយកញ្ញា aum_patchrapa ខឹងទ្រាំមិនបានដល់ថ្នាក់នេះជាតារាមានឈ្មោះផ្តើមដោយអក្សរ “ឆ” ម្ចាស់ក្រុមហ៊ុនអាហារបំប៉នសម្រស់ដែលធ្លាប់ជួលកញ្ញា aum មកធ្វើជា Presenter ដែលបានចប់កិច្ចសន្យាជាមួយគ្នារួចរាល់។ មិត្តអ្នកអានអាចទាយដឹងទេ ថាតារាមានឈ្មោះ “ឆ” ជានរណា?

អត្ថបទដោយ សា