ព្រឺរោម!! អ្នកនាង lukkanaaum តារាស្រីស៊ិចស៊ីដើមទ្រូងធំសម្រេចចិត្តវះកាត់ភាពស្រស់ស្អាតចោលព្រោះបញ្ហា ២ !!

គ្រងតំណែងជាតារាសម្តែងស្រីដែលមានរូបរាងស៊ិចស៊ី មានសុខភាពល្អមកជាច្រើនឆ្នាំសម្រាប់អ្នកនាង lukkanaaum ដែលមានដងខ្លួនទាក់ទាញ មានសាច់ដុំកង់ៗបើទោះបីជាបានរៀបការមានកូនស្រីហើយយ៉ាងណាក៏ដោយ។ ចុងក្រោយតារាស្រីបង្ហោះវីដេអូអធិប្បាយព្រោះអ្នកប្រើប្រាស់ចាប់អារម្មណ៍ និងមានសំនួរជាច្រើនពាក់ព័ន្ធជាមួយដើមទ្រូងដែលតូចមិនតឹងណែតរបស់នាង។
នៅក្នុងកម្មវិធី Youtube អ្នកនាង lukkanaaum បានផុសវិដេអូបង្ហាញសកម្មភាពដែលខ្លួនកំពុងចូលមន្ទីពេទ្យដើម្បីសុំអោយគេជួយវះកាត់ ស៊ីលីកូន ចេញពីដើមទ្រូង និងការសម្រេចចិត្តឈប់ចង់បានដឹមទ្រូវដ៏សែនធំពីមុនទៀត។ តារាស្រីប្រាប់ថានាងសម្រេចចិត្តវះកាត់ចោលព្រោះវាចាប់ផ្តើមអោយផលមួយចំនួនដល់សុខភាពដូចជាទី១គឺទំងន់ធ្ងន់ធ្វើអោយឈឺចង្កេះ ចុករោយស្មារ និងកជាដើម ហើយបញ្ហាទី២គឺការពិបាកធ្វើចលនាផ្សេងៗជាពិសេសការធ្វើលំហាត់ប្រាណ។
តារាស្រីប្រាប់ថាមិនឈឺចាប់ដូចកាលដាក់បញ្ចូលទេហើយសម្រាប់តម្លៃក៏មិនថ្ងៃដែរអត់ជាងមួយសែនបាតតែប៉ុននោះ។ ពេលនេះវះកាត់បានជោគជ័យនាងអាចប្រើប្រាស់ជីវិតបានងាយស្រួលជាងមុន ហើយអាចបន្តហាត់ប្រាណយករាងស៊ិចស៊ីបានងាយស្រួលជាងមុន។

អត្ថបទដោយ សា