ស្រួលចិញ្ចឹមណាស់! Chompoo បង្ហាញសកម្មភាពរបស់កូនស្រីក្នុងវ័យ 8ខែថាពេលឃើញម្ហូបតើមានប្រតិកម្មបែបណា! មានវីដេអូ

អូន Gale អាយុបាន 8ខែហើយ ម៉ែ Chompoo រៀបចំពិធីជប់លៀងតូចមួយមានផ្លុំទានយ៉ាងសប្បាយរីករាយ

ជាគ្រួសារដែលគួអោយស្រលាញ់និងអ៊ូអរខ្លាំងណាស់ សម្រាប់គ្រួសាររបស់តារាសម្ដែងស្រី Chompoo-Araya ភរិយាជាទីស្រលាញ់របស់លោក Knot Wisarut ក្រោយពីមាន Shayfa-Phayu កំលោះភ្លោះទាំងពីរមកបំពេញសុភមង្គលដល់គ្រួសារមួយនេះអោយកាន់តែមានសំលេងសើចក្អាកក្អាយឡើង ហើយជាពិសេសបានធ្វើអោយហ្វេនៗទទួលបានក្ដីសុខនេះជាមួយគ្នាដែរ

ក្រោយមកទៀតក៏មានសមាជិកម្នាក់ទៀតចូលមកគឺព្រះនាងម្ចាស់តូចអូន Gale មកបន្ថែមភាពស្រស់ស្រាយនិងភាពរស់រវើកដល់គ្រួសារ អាចដឹងបានតាមរយៈរូបភាពដែល Chompoo បាននាំយកមកផុសធ្វើអោយគ្រប់គ្នាញញឹមតាមតែម្ដង បាននៅជាមួយលោកប៉ាអ្នកម៉ាក់យាយគឺថាគេក្ដីសុខគេខ្លាំងណាស់

អត្ថបទដោយ​ ​: នីត្តា