កញ្ញា aumpatchrapa លែងចង់និយាយ!! តារាស្រី Update ពីការប្តឹងផ្តល់ជាមួយតារាថៃល្បីល្បាញថាលើកនេះត្រូវតែប្រដៅ យកសំណងស្រាលៗខ្ទង់ដប់លានបាតតែប៉ុណ្ណោះ!!

មិត្តអ្នកអានប្រហែលជាបានដឹងខ្លះៗហើយថាពេលនេះកំពូលតារាស្រីលំដាប់លេខមួយរបស់ប្រទេសថៃកំពុងត្រូវគេខ្សែរលើ រហូតត្រូវដំណើររឿងក្តីតាមផ្លូវច្បាប់ជាមួយក្រុមមេធាវីជំនាញ។ ចុងក្រោយបន្ទាប់ពីប្រកាសថានឹងប្តឹងតារាល្បីល្បាញម្នាក់ កញ្ញា aumpatchrapa ចេញមុខផ្តល់ Update អោយអ្នកសារពត៌មានបានដឹងយ៉ាងគួរអោយព្រឺសម្បុរថា:
នៅក្នុងកម្មវិធី Event សំខាន់យប់មិញនេះតារាស្រីបានផ្តល់សម្ភាសន៍ថា: “លែងចង់និយាយហើយ បាននិយាយគ្នាជាច្រើនលើកជាច្រើនសារហើយតែគេនៅតែបន្តប្រើប្រាស់រូបរបស់នាងដាក់នៅលើផលិតផលដែលចប់កុងត្រាដដែល មួយឆ្នាំពេញដែលនិយាយគ្នាយ៉ាងគ្មាប្រសិទ្ធភាព។ ពេលនេះសុំបញ្ចប់គ្រប់យ៉ាងដោយពាក្យបណ្តឹងទៅចុះ មិនចចារអ្វីច្រើនទេព្រោះទទួលបានភាពខូចខាតនិងខាតបង់ច្រើនគួរសម្យដែល។ …
តារាស្រីបន្តទៀតថាបន្ទាប់ពីមេធាវីបានផុសរូបជាមួយនាង តារាល្បីល្បាញម្នាក់នោះបានទាក់ទងមកទៀតដើម្បីសម្រុះសម្រួលប៉ុន្តែកញ្ញា aumpatchrapa សុំបញ្ចប់ការជជែកត្រឹមហ្នឹង បើចង់អោយគ្រប់យ៉ាងឆាប់ចប់សុំសងប្រាក់សំណងតាមលិខិតថ្កោលទោសនោះមក មិនច្រើនអ្វីទេយកចំនួនខ្ទង់លានដូចគេដូចឯងដែល “។ ស្តាប់ទៅច្រើនប៉ុន្តែទស្សនិកជនគ្រប់គ្នាគាំទ្រអោយតារាស្រីអោយទាគេច្រើនបែបនេះ ព្រោះមួយនាងបានព្យាយាមនិយាយស្រួលៗអោយគេដករូបខ្លួនចេញមួយឆ្នាំជាងហើយ។

អត្ថបទដោយ សា