លោក Alek ត្រូវគេរិះគន់ថាជាតារាប្រុសដែលរើសអើង វាយឬកច្រើន ហើយក៏កំពុងជួបដ្រាម៉ាប្រៀបធៀបធ្ងន់ធ្ងរ!!

ជាតួឯកប្រុសថៃដែលមានហ្វែនខ្លាប់រាប់លាននាក់ទាំងនៅក្នុងប្រទេសថៃ និងក្រៅប្រទេសសម្រាប់លោក lekteeradetch តារាសម្តែងប្រុសប្រចាំបុស្តិ៍លេខ៣ដែលល្បីល្បាញក្នុងនាមជាបុរសសម្បូរស្នេហ៍និងរួសរាយរាក់ទាក់មិនចេះប្រកាន់ខ្លួនច្រើន។ ចុងក្រោយគ្រងតំណែងមិនបានល្អតួឯកប្រុសត្រូវអ្នកប្រើប្រាស់អ៊ិនធឺណែតតាមរិះគន់ថាជាតារាប្រុសដែលវាយឬកមិនចាប់ដៃហ្វែនខ្លាប់ដែលខំទៅរងចាំជួបគាត់រាប់សិបម៉ោង។
ហ្វែនខ្លាប់មួយចំនួន និងទស្សនិកជនជាច្រើនបានយកគាត់ទៅប្រៀបធៀបជាមួយលោក jacksonwang852g7 តារាល្បីលំដាប់ពិភពលោកប៉ុន្តែធ្វើខ្លួនសាមញ្ញមិនរើសអើងមិនស្អប់ខ្ពើមប្រជាជនថៃសូម្បីបន្តិច ហ្វែនខ្លាប់អាចចូលសុំអោបសុំថតរូបជាមួយបានគ្រប់គ្នា ផ្ទុយទៅវិញលោក lekteeradetch ដែលជាជនជាតិថៃគ្នាឯងបែរជាមិនអនុញ្ញាតអោយហ្វែនខ្លាប់ចាប់ដៃទៅវិញ។
បច្ចុប្បន្នប្រធានបទរិះគន់ផ្ទុះល្បីល្បាញខ្លាំងនៅតាមបណ្តាញសង្គម និងប្រព័ន្ធអ៊ិនធឺណែតផ្សេងៗពីព្រោះអ្នកប្រើប្រាស់អ៊ិនធឺណែតចង់អោយតារាទាំងអស់រួសរាយរាក់ទាក់ដាក់ទស្សនិកជនដែលខិតខំតាមគាំទ្រនៅគ្រប់ទីកន្លែងក្នុងរយ:ពេលជាច្រើនឆ្នាំ។ ហើយសម្រាប់ករណីរបស់លោក lekteeradetch ម្ចាស់ខ្លួនគាត់ផ្ទាល់បានចេញមុខបកស្រាយរួចរាល់ហើយថាមិនមានចេតនាធ្វើអោយហ្វែនខ្លាប់អាក់អន់ស្រពន់ចិត្តទេ គាត់មិនហ៊ានចាប់ដៃអ្នកគាំទ្រព្រោះពេលនោះដៃគាត់សើមខ្លាចប្រលាក់គេ។

អត្ថបទដោយ សា