Weir បណ្ដើរភរិយាជាទីស្រលាញ់ Vicky ទៅសួរសុខទុកក្មួយដែលទើបតែកើត….នាំភរិយាទៅយកបទពិសោធន៍អោយហើយ! មានរូបភាព

អនាគតលោកប៉ាបទពិសោធន៍ថ្មី Weir Sukonwat បានបណ្ដើរភរិយាជាទីស្រលាញ់ Vicky ដែលកំពុងតែមានផ្ទៃពោះទៅចូលរួមត្រេកអរជាមួយ Fai Nichanan ដែលទើបតែសម្រាលកូនដំបូង

ជិតបានឃើញមុខកូនស្រីដំបូងហើយ សម្រាប់លោកប៉ារូបសង្ហា Weir Sukonwat ជាមួយ Vicky ហើយខណៈពេលនេះក៏ចាប់ផ្ដើមរៀបចំអ្វីៗគ្រប់យ៉ាងទុកទទួលកូនតូចដំបូងយ៉ាងរំភើបចិត្ត

ជាក់ស្ដែងនៅពេលថ្មីៗនេះកំលោះ Weir បាននាំភរិយាទាំងពោះធំ ទៅចូលរួមសម្ដែងក្ដីរីករាយជាមួយខាង Fai Nichanan ដែលទើបនិងសម្រាលកូនដំបូងថ្មីៗនេះ ដោយខាង Fai Nichanan បាននាំយករូបភាពមកផុសនៅក្នុង IG ផ្ទាល់ខ្លួនថែមទាំងមានសរសេរឃ្លាប្រយោគថា

“ពូ Weir មីង Vicky មកមើលមុខអូនយូនិ តែអូនក៏គេងលក់ធ្វើមិនដឹងទៅចា…..រង់ចាំអូនតូចក្នុងពោះមកលេងជាមួយគ្នាណាចា @weir19 @vikkiiexplorer រឹងមុំាៗៗទៅព្រមគ្នាណាពួកយើង  #YuniDiary”

រឿងនេះហ្វេនៗនាំគ្នាប្រញាប់ចូលមកកោតសរសើរពីភាពគួអោយស្រលាញ់របស់គ្រួសារទាំងពីរនេះព្រោងព្រាត ហើយថែមទាំងប្រាប់ថាកំពុងទន្លឹងរង់ចាំមើលមុខកូនស្រីរបស់ប៉ា​ Weir និងម៉ាក់ Vicky

អត្ថបទដោយ : នីត្តា