Patricia កាន់តែស្រស់ស្អាតពេកហើយពោះកាន់តែធំសម្រស់កាន់តែស្អាតស្បែករលោងទ្វេគុណ បើពោះធំហើយស្អាតចឹងគួតែយក….! មានវីដេអូ
នៅមិនប៉ុន្មានខែទៀតទេអ្នកម៉ាក់រូបស្រស់ Patricia Good និងបានឃើញមុខកូនតូចដំបូងរបស់ខ្លួនហើយ ដោយខណៈពេលនេះ Patricia-Note នៅលាក់ទុកពីភេទរបស់កូននៅឡើយមិនព្រមបញ្ចេញនោះទេ ប៉ុន្ដែគ្រប់គ្នាទាយថាអាចជាកូនស្រីព្រោះអ្នកម៉ាក់ស្អាតខ្លាំងណាស់
ជាក់ស្ដែង Patricia បានផុសរូបក្នុង IG ក្នុងឈុតពណ៌ខ្មៅថតខ្លួនឯងមុខកញ្ចក់ដោយមានប្រយោគថា “Happy mama #ptglovesfood” អ្នកម៉ាក់ពិតជាមានទឹកមុខសប្បាយរីករាយខ្លាំងណាស់ ទោះញុំាអីក៏ឃើញថាស្រស់ស្អាតតែទាំងអស់
អ្នកម៉ាក់សម័យថ្មីពិតជាស្រស់ស្អាតពិតៗធ្វើអោយហ្វេនៗចុចឡាយអោយមេដៃអោយបេះដូងជាបន្ទាន់ សំខាន់ម្នាក់ៗមិនអស់ចិត្តរឿងអ្នកហេតុអីបានជាស្រស់ស្អាតកើនឡើងយ៉ាងនេះខុសពីគេអ្នកពរពោះធម្មតាទូទៅឬមួយមានវិធីពិសេសណាក្នុងការមើលថែសម្រស់កំឡុងពេលមានផ្ទៃពោះឬយ៉ាងណាដែរ?
អត្ថបទដោយ នីត្តា